ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖
ទី១. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់អនុវត្តយុទ្ធ- សាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក៏ដូចជាគោលនយោបាយ និងរបៀប- វារៈផ្សេងៗ សម្តេចធិបតី ស្នើឱ្យក្រសួងផែនការពន្លឿនការរៀបចំផែនការយុទ្ធ- សាស្ត្រឱ្យបានទាន់ពេលវេលា។
ទី២. សម្តេចធិបតី ធ្លាប់បានផ្តល់ការណែនាំរួចហើយកាលពីពិធីផ្សព្វផ្សាយ “របាយ- ការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រ កម្ពុជាឆ្នាំ ២០២២” នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣, ពេលនេះ សម្តេចធិបតី ផ្តល់ការ ណែនាំបន្ថែម “ក្រសួងផែនការត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំ ជាប់ មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាព ផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឱ្យទៅ ជាព័ត៌មានលម្អិត, ជាក់លាក់, គ្រប់គ្រាន់, ទាន់ពេល និងមានគុណភាព ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយ តម្លៃស្ថានភាពកំពុងកើត, ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការ សម្រាប់អនាគតចំគោលដៅ”
ទី៣.ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រ ឱ្យបានជាអតិបរមា និងបញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យ ចាស់ដែលច្រើនជាងប្រជាជនវ័យក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, សម្តេច- ធិបតី ស្នើឱ្យក្រសួងផែនការគិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការប្រជា- សាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូនៃយន្តការគាំទ្រ សង្គមដល់យុវវ័យ និងគ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០។
ទី៤.ទាក់ទងនឹងសាលាជាតិជាតិផែនការ និងស្ថិតិ, សម្តេចធិបតី ស្នើឱ្យក្រសួង ផែនការពិភាក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការ និងស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋ- បាល ដើម្បីពង្រឹង និងពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព នៅក្នុងការបណ្តុះបណ្តាលវគ្គវិក្រឹតការ និងសុក្រឹតការដល់ មន្ត្រីរាជការ និងមន្ត្រីបន្តវេន ជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ, ដោយមាន ធនធានថវិកាគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ការងារអប់រំ និង បណ្តុះបណ្តាលប្រកបដោយគុណភាព និងសមត្ថភាព ។ សាលាជាតិផែនការ និងស្ថិតិ ត្រូវលើកកម្ពស់ សមត្ថភាពរបស់ខ្លួន, ទាំងសមត្ថភាពរបស់គ្រូ និងសមត្ថភាពស្ថាប័ន ដើម្បីជា មូលដ្ឋានគ្រឹះអប់រំ និងបណ្តុះបណ្តាលដ៏រឹងមាំ៕
ដោយ ៖ សុខ ខេមរា