ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំងប្រជាការពារ ហ្វឹកហ្វឺនវគ្គបំប៉នជំនាញការពារ ទប់ទល់កូដកម្ម និងលំហាត់របៀប

ចែករំលែក៖

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំងប្រជាការពារ មកពីតាមបណ្ដាអធិការដ្ឋានក្រុង-ស្រុកទាំង ១៣ បាននិងកំពុងធ្វើការហ្វឹកហ្វឺនបំប៉នជំនាញការពារទប់ទល់កូដកម្ម យ៉ាងស្វិតស្វាញទោះស្ថិតក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងយ៉ាងណាក៏ដោយ ដើម្បីពង្រឹងសមត្ថភាព កាយសម្បទា ត្រៀមបង្ការ និងទប់ស្កាត់រាល់កូដកម្ម និងបាតុភាពផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ដែលនឹងឈានមកដល់ក្នុងពេលខាងមុខ ។

គួរបញ្ជាក់ផងដែរថា កម្លាំងនគរបាល និងកម្លាំងប្រជាការពារទាំងអស់ ដែលមកធ្វើការហ្វឹកហាត់ រយៈពេល ២ សប្ដាហ៍នេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំកន្លែងស្នាក់នៅ និងអាហារជារៀងរាល់ថ្ងៃ ។ 

សូមបញ្ជាក់ថា ៖ ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖ 

១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 

៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 

៤. គ្មានក្មេងទំនើង។

៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ 

៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 

៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។

៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖