ភ្នំពេញ ៖ សំណេរ”តា ទុំ” Commentក្នុងទំព័រផេកFacebookផ្លូវការរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកថា ៖ តាមការស្រាវជ្រាវរបស់ខ្ញុំរឿងនេះកើតចេញមកពីការឃុបឃិតរវាងវៀតណាមជាមួយអាមេរិកក្នុងការប្រឆាំងចិន។
វៀតណាមធ្លាប់ប្រឆាំងឡាវលើការកសាងវារីអគ្គីសនីតាមដងទន្លេមេគង្គដែលវិនិយោគដោយចិនទោះកន្លែងសាងសង់នោះនៅឃ្លាតឆ្ងាយពីវៀតណាមប្រមាណ២០០០គីឡូម៉ែត្រក៍ដោយ។
ពេលនេះវៀតណាមប្រឆាំងឬបារម្មណ៍ពីព្រែកជីកតេជោ ហ្វូណនក្រោមហេតុផលការបះពាល់បរិស្ថានផងនិងវត្តមានកងទ័ពចិនផង។
អ្នកបញ្ចេញការបារម្មណ៍គឺវៀតណាមនិងអាមេរិកដែលចុះផ្សាយដោយសាព័ត៌មានបរទេសនានាគោលដៅពិតប្រាកដគឺប្រឆាំងចិន។
វៀតណាមបារម្មណ៍ខ្លាចមានការផ្លាស់ប្តូចរន្តទឹកតែវៀតណាមខ្លួនឯងភ្លេចគិតថាខ្លួនបានបំផ្លាញចរន្តទឹកទន្លេមេគង្គខ្លាំងជាងគេ។
ហេតុអ្វីបានជាខ្ញុំនិយាយថាវៀតណាមបំផ្លាញចរន្តទឹកខ្លាំងជាងគេ?ដើម្បីការបង្កបង្កើនផលកសិកម្មរបស់វៀតណាមភាគីវៀតណាមបានជីកព្រែកនិងលើកទំនប់យ៉ាងច្រើន។នៅរៀងរាល់ទឹកជំនន់ចុងខែកក្កដានិងខែសីហាដើម្បីការពារស្រូវនិងដំណាំដែលមិនទាន់ទទួលផលវៀតណាមតែងបិទទំនប់កុំអោយទឹកចូលលិចស្រូវនិងដំណាំក្នុងទំនប់។
ការបិទនំនប់នេះហើយដែលធ្វើអោយស្ទះចរន្តទឹកហូរចូលទៅក្នុងសមុទ្រ។
ទឹកដែលមិនអាចហូរចុះទៅសមុទ្របង្កើតបានជាការខូចខាតលិចលង់ដល់កម្ពុជានៅខេត្តកណ្តាល ព្រៃវែងស្វាយរៀង តាកែវ កំពតគឺខេត្តជាប់ព្រំដែនវៀតណាមនិងមានឆ្នាំខ្លះទឹកជំនន់បានគំរាមកំហែងរាជធានីភ្នំពេញព្រោះទឹកចាល់ខ្លាំងដែលមិនហូរចូលទៅសមុទ្របានដោយសារទំនប់ក្នុងទឹកដីវៀតណាម។
ប្រៀបធៀបជាមួយព្រែកជីកតេជោហ្វូណនដែលគ្មានការផ្លាស់ប្តូចរន្តទឹកបន្តិចណាសោះវៀតណាមមិនគួរជំទាស់នឹងការជីកព្រែកនេះទេ។ប្រសិនវៀតណាមជំទាស់វៀតណាមគួររំលាយចោលទាំងអស់នៅទំនប់ណាដែលខ្លួនបានជីកដែលទំនប់នោះបង្កើតនៅការរាំងស្ទះដល់រំហូទឹកជំនន់ចុះទៅសមុទ្រដែលបង្កការខូចខាតដល់កម្ពុជា។
ក្នុងនាមជាជនជាតិកម្ពុជាម្នាក់ខ្ញុំគួរតែនិយាយទៅកាន់មេដឹកនាំវៀតណាមសូមគិតពីផលប្រយោជន៍កម្ពុជានិងឡាវនិងសូមបញ្ចប់នយោបាយចាប់ដៃជាន់ជើងក្រោមយុទ្ធសាស្ត្រសហការជាមួយអាមេរិកប្រឆាំងចិនដោយយកកម្ពុជាជាទីលានប្រយុទ្ធ ៕
ដោយ ៖ សិលា