ភ្នំពេញ ៖ គជប ចេញសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ ស្តីពីការរៀបចំកម្មវិធីស្មើភាព សម្រាប់ ផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងព្រឹត្តិបត្រ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំ អ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានជួបប្រជុំជាមួយ តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៥ គណបក្ស ដើម្បីជម្រាបជូនអំពីគោលការណ៍ រៀបចំ កម្មវិធីស្មើភាព សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។
កម្មវិធីស្មើភាព ត្រូវចែកចេញជា ៣ ផ្នែក៖ ទី១. កម្មវិធីតុមូល ដែលគ្រប់គណបក្សនយោបាយត្រូវធ្វើការបង្ហាញនូវគោលនយោបាយរបស់ខ្លួនតាមប្រធានបទដែលគណៈកម្មការសម្របសម្រួលបានដាក់ជូន ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។
ទី២. ត្បិតឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។
ទី៣. អត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយគណបក្ស ដែល បោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន ២ លេខ។ ឯកឧត្តម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ទទួលបានឱកាស ដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនទៅដល់អ្នកបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ និងសាធារណជន តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំដោយ គ.ជ.ប ។
គណៈកម្មការសម្របសម្រួល ដែលជាគណៈកម្មការបង្កើតឡើងដោយ កិច្ចប្រជុំនេះអ្ននៅទីស្តីការ គ.ជ.ប ដោយមានការអញ្ជើញចូលរួមពីតំណាងគណប គណបក្ស ឆន្ទៈខ្មែរ គណបក្ស កម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែរ ឆន្ទៈខ្មែរការលម្របសម្រួល។ កិច្ចប្រជុំទៅថ្ងៃនេះ ក៏បានរៀបចំការចាប់យ លំដាប់លេខរៀងមុនក្រោយនៃការចុះផ្សាយ និងចាក់ផ្សាយកម្មវិធីនយោបាយរបបធម នយោបាយផងដែរ ៕
ដោយ ៖ សិលា