ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តព្រះវិហារ និងភរិយា រៀបចំពិធីស្រង់ព្រះ ដែលជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សង្រ្កាន្តព្រះវិហារ ថ្ងៃទី០៤ ៖ ថ្ងៃវារ:ឡើងស័ក ដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីស្រង់ព្រះ  ដែលជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្ត និងលោកស្រី សុខា គងពិសី នៅរូបសំណាកគោបុរ:ទី៥ ប្រាសាទព្រះវិហារ បរិវេណសាលាខេត្តព្រះវិហារ ។ នេះបើយោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្ត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖ សង្ក្រាន្តព្រះវិហារ នារសៀលនេះថ្ងៃទី២ នៅបរិវេណសាលាខេត្តព្រះវិហារ បានការចូលរួមពីមានវត្តមានរបស់ លោក គីម រិទ្ធី  អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមលេងកំសាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយ បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយ ស្ថិតក្រោមម្លប់សុខសន្តិភាព។

សូមជម្រាបផងដែរថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង មានបងប្អូនប្រជាពលរដ្ឋចូលរួមសប្បាយច្រើនកុះករ តាមរាជធានី ខេត្ត៕ 

ដោយ ៖ សិលា


ចែករំលែក៖