ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមពិធីប្រគល់ទទួលរថយន្តនៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក លោកស្រី តំណាងខេត្តទាំង៩គោលដៅ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ដែរថា ការផ្ដល់រថយន្តថ្មីជូនដល់រដ្ឋបាលខេត្តគោលដៅទាំង៩ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នេះ គឺដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់តាមរយៈធនាគារពិភពលោក ៕
ដោយ ៖ សិលា