ព័ត៌មានទាន់ហេតុការណ៍៖

❗️សូមប្រុងប្រយ័ត្ន❗️ គណនី (Tik Tok) ក្នុងរូបភាពនេះ !

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ គណនី (Tik Tok) ខាងក្រោមនេះជាទម្រង់ការឆបោកតាមរយៈការផ្ដល់ជំនួយផ្សេងៗ និងចុចតំណភ្ជាប់ ហើយបំពេញព័ត៌មានផ្ទាល់ខ្លួន។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ៕

ដោយ ៖ សិលា


ចែករំលែក៖