ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺរលាកថ្លើមប្រភេទ B លើស្ត្រីមានផ្ទៃពោះ

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺរលាកថ្លើមប្រភេទ B លើស្ត្រីមានផ្ទៃពោះ ៖ 

Q. តើអ្វីជាជំងឺរលាកថ្លើមប្រភេទ B?

A. ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺ ថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើត ជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលអោយមនុស្សនោះឈឺអស់មួយជីវិត។

ជំងឺរលាកថ្លើមប្រភេទ B អាចបង្កអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តិចម្តងៗ បូករួមទាំងការ ខូចថ្លើម ខ្សោយថ្លើម និងធ្វើអោយកើតមហារីកថ្លើម។ មនុស្សភាគច្រើនដែលមាន ជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាច មិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ តែពួកគេនៅតែអាចចម្លងទៅអ្នកដ៏ទៃបាន។ មនុស្សដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B។

Q. ហេតុអ្វីបានជាអ្នកមានផ្ទៃពោះ ត្រូវធ្វើតេស្តជំងឺនេះ?

A. បើអ្នកមានផ្ទៃពោះ តេស្ត ជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការការពារ នៅពេលកើតភ្លាម កម្រកើត ជំងឺរលាកថ្លើមប្រភេទ Bណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេ ទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។

Q. តើត្រូវធ្វើបែបណា បើអ្នកកើត ជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ?

A. អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រង ជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល ដែលអាចកាត់បន្ថយហានិភ័យ ពីការចម្លងមេរោគរលាកថ្លើមប្រភេទ B ទៅកាន់ទារកនៅក្នុងផ្ទៃ។

Q. តើអ្នកអាចការពារទារកក្នុងផ្ទៃ មិនអោយឆ្លងជំងឺនេះដោយរបៀបណា?

A. បើអ្នកមិនដឹងថាតើក្នុងខ្លួនអ្នកមានមេរោគរលាកថ្លើមប្រភេទ B ឬទេនោះ ត្រូវស្នើសុំគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាមរក មេរោគរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B អវិជ្ជមាននោះ អ្នកអាចសាកសួរគ្រូពេទ្យអំពីថ្នាំបង្ការ ជំងឺរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B វិជ្ជមាននោះ គ្រូពេទ្យត្រូវព្យាបាល និងតាមដានសុខភាពកូនរបស់អ្នក។ចំពោះកូនរបស់អ្នកនឹងទទួលបាននូវការចាក់វ៉ាក់សាំង ដួសដំបូងនិងចាក់ថ្នាំ អេមីនូក្លូប៊ុយលីន (HBIG) ប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ក្រោយពេលកើត។ ហើយកូនរបស់អ្នកត្រូវបន្តចាក់ថ្នាំបង្ការជាបន្តបន្ទាប់ តាមគោលការណ៏ថ្នាក់ជាតិនិងអោយគ្រប់ចំនួនកំណត់។ បន្ទាប់មកក្រោយកូនអ្នកទទួលបានថ្នាំបង្ការជំងឺនោះគ្រប់ចំនួនកំណត់ហើយ គ្រូពេទ្យនឹងបូមឈាមរបស់កូនអ្នក យកទៅពិនិត្យ ដើម្បីជាការបញ្ជាក់ថា កូនរបស់អ្នកមានដុះអង់ទឹករ និងមិនឆ្លងមេរោគរលាកថ្លើមប្រភេទ B។បើទោះបីជាអ្នកកើត ជំងឺរលាកថ្លើមប្រភេទ B ក៏ដោយ ក៏វាមិនមានការចំលងក្នុងការបំបៅដោះកូនដែរ។

ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះសូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន ថ្លើមនិងឫសដូងបាត ដើម្បីស្វែងរក ពិនិត្យ និងការព្យាបាលឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖