ប្រាក់ចំណេញក្រុមហ៊ុនរថយន្តយក្សរបស់ចិន BYD ដែលគូប្រជែងធំរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ដោយសារការធ្លាក់ចុះនៃតម្រូវការរថយន្តអគ្គិសនី (EV) និងសង្រ្គាមតម្លៃនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ក្រុមហ៊ុនបាន BYD និយាយថា ខ្លួនរកចំណូលបាន 630 លានដុល្លារ (502 លានផោន) ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះជាង 47% បើប្រៀបធៀបនឹងត្រីមាសមុន។
ក្រុមហ៊ុន BYD បាននឹងកំពុងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla របស់ Elon Musk ដើម្បីក្លាយជាអ្នកលក់រថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានដណ្តើមយកតំណែងជើងឯកកាលពីដើមខែនេះ បន្ទាប់ពីចាញ់គូប្រជែងចិនរបស់ខ្លួនកាលពីចុងឆ្នាំមុន។
BYD និយាយថា ខ្លួនលក់បានតែជាង 300,000 គ្រឿងប៉ុណ្ណោះក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ តែក្នុង ត្រីមាសចុងក្រោយនៃឆ្នាំ 2023ពួកគេលក់បានរហូតដល់ទៅ526,000 គ្រឿង។
លទ្ធផលហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានបង្ហាញថា វាអាចដំណើរការបានល្អជាងក្រុមហ៊ុន Tesla ដែលបានប្រកាសថាប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួនធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាតបានរំខានដល់ការផលិត និងការលក់ក្នុងឆ្នាំ 2020។
BYD និងគូប្រជែងរបស់ខ្លួនបានចូលរួមក្នុងសង្គ្រាមបន្ទាបតម្លៃនៅក្នុងប្រទេសចិន ខណៈដែលពួកគេប្រកួតប្រជែងដណ្តើមចំណែកទីផ្សារនៅពេលមានកំណើនសេដ្ឋកិច្ចយឺត។
ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្រូវការនៅក្នុងប្រទេសចិន BYD ក៏បានសម្លឹងរកការពង្រីកទីផ្សារថ្មីផងដែរ។
ក្រុមហ៊ុនផលិតរថយន្ត EV បាននាំចេញរថយន្តចំនួន 240,000 គ្រឿងក្នុងឆ្នាំ 2023 តែពួកគេសង្ឃឹមថានឹងបង្កើនការនាំចេញឲ្យច្រើនជាងនៅក្នងឆ្នាំ២០២៤នេះ ៕
ដោយ៖ ភារៈ