ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៦ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ៤៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៤គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ១២៣គ្រឿង និងម៉ូតូ ៣៦៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៦៦គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ១១៨គ្រឿង និងម៉ូតូចំនួន ៣៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៩៦៣គ្រឿង រថយន្តធំ ១៤គ្រឿង រថយន្តតូច ៥២០គ្រឿង ម៉ូតូ ១,៤២៩គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៨១០គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ៤៦៣គ្រឿង និងម៉ូតូ ១,៣៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សិលា


ចែករំលែក៖