ព័ត៌មានទាន់ហេតុការណ៍៖

មានស្រ្តីម្នាក់ស្លាប់និងកុមារម្នាក់រងបួសព្រមទាំងខូចខាតផ្ទះពលរដ្ឋជាង១០០ខ្នងដោយសារខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់បានស្លាប់និងកុមារម្នាក់រងរបួស ហើយផ្ទះពលរដ្ឋជាង១០០ខ្នងរងការខូចខាតរួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរដោយខ្យល់កន្ត្រាក់នៅក្នុងភូមិចំនួន៣ក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ 

លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មីបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារថ្នាក់ស្រុក អធិការដ្ឋាននគរបាលស្រុក ផ្នែកសឹករងស្រុក សហការជាមួយអាជ្ញាធរឃុំ ភូមិនិងប៉ុស្តិ៍រដ្ឋបាលស្ដៅ បានចុះពិនិត្យលំនៅឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះជាក់ស្ដែង ដោយសារខ្យល់កន្ត្រាក់នៅវេលាម៉ោង១៨ .៣០នាទីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤។

ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់មានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋដូចខាងក្រោម៖ 

ករណីស្លាប់ម្នាក់ ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិសុច ឃុំស្ដៅ មូលហេតុផ្ទះរលំសង្កត់និងរបួសកុមារម្នាក់ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិសុច ឃុំស្ដៅ មូលហេតុផ្ទះរលំសង្កត់។

លោកបន្តថា បើការចុះពិនិត្យនិងស្រង់ទិន្នន័យរបស់អាជ្ញាធរស្រុកសង្គមថ្មីបានឱ្យដឹងថា ភូមិដែលរងផលប៉ះពាល់មានចំនួន៣ភូមិក្នុងឃុំស្តៅ ក្នុងនោះមាន៖

ទី១.ភូមិសុច ប៉ះពាល់ចំនួន៥០ខ្នងផ្ទះ។

ការខូចខាតស្រាលមានចំនួន៤៩ខ្នងផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន១ខ្នងផ្ទះ។

ទី២.ភូមិត្រពាំងខ្ជែង ប៉ះពាល់ចំនួន៦៤ ខ្នងផ្ទះ រងការខូចខាតស្រាលមានចំនួន៦០ខ្នងផ្ទះ និងខូចខាតធ្ងន់ធ្ងរ ចំនួន៤ខ្នងផ្ទះ។

ទី៣.ភូមិតាបស ប៉ះពាល់ចំនួន៤ខ្នងផ្ទះខូចខាតស្រាលចំនួន៤ក្នុងផ្ទះ។

ទី៤.សាលាបឋមសិក្សាភូមិសុច ខូចខាតតិចតួច។

ទី៥.សាលាបឋមសិក្សាត្រពាំងខ្ជែង ខូចខាតតិចតួច។

ទី៦.សាលាបឋមសិក្សាតាបស ខូចខាតតិចតួច។

ទី៧.សាលាឆទានភូមិសុច ខូចខាតធ្ងន់ធ្ងរ។

ទី៨.សាលាឆទានភូមិត្រពាំងខ្ជែង ខូចខាតតិចតួច។

ទី៩.ប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅខូចខាតមធ្យម។

អាជ្ញាធរស្រុកសង្គមថ្មី និងកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងជួយប្រមូលនិងរៀបចំផ្ទះសម្បែងជូនពលរដ្ឋឡើងវិញ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖