ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
អនុគណៈកម្មការមណ្ឌលកំណែបានបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យា ល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%។
ដំណើរការកំណែសន្លឹកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៣ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុម ការងារអនុគណៈកម្មការជំនាញ និងក្រុមអ្នកសង្កេត ការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប៕
ដោយ៖ សូរិយា