ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​៖​ ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅរសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ! 

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ខ្ញុំបានចូលរួមជាអធិបតីពិធី​ក្រុង​ពាលីសម្រាប់​ការចាប់ផ្តើម នៃ​ការរៀបចំ​កម្មវិធី​មហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ 

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅលោកជំទាវ ចាន់ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានខ្នះខ្នែងជាមួយសហការី រៀបចំកម្មវិធីនេះឡើងវិញក្រោយអាក់ខានប៉ុន្មានឆ្នាំកន្លងមកនេះ។ 

គួរបញ្ជាក់ថា ការប្រឡងតន្ត្រី និងចម្រៀងកុមារ បានប្រារព្ធធ្វើឡើងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖