ព័ត៌មានទាន់ហេតុការណ៍៖

Update មនុស្ស​រងរបួស​ចំនួន​២នាក់​ និង​បាត់បង់​ជីវិត​ចំនួន​៣​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ នៅចំណុចសិប្បកម្មធ្វើសាឡុង

ចែករំលែក៖

​ភ្នំពេញ​៖នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិ​ ឬស្សី៣ សង្កាត់​ ស្ទឹងមានជ័យ២ ខណ្ឌ​ មានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ៏យនេះបណ្តាលឲ្យ

ស្លាប់មនុស្ស ចំនួន ៣នាក់​ រួម​មាន៖

១-​ ឈ្មោះ ម៉ិច ភន ភេទ​ ប្រុស អាយុ ៦៨​ ឆ្នាំ 

២-​ ឈ្មោះ ម៉ិច សុគន្ធី ភេទ​ ស្រី អាយុ ៤០​ ឆ្នាំ 

៣-​ ឈ្មោះ ប៉ាវ សុគនាតា ភេទ​ ស្រី អាយុ ៨​ ឆ្នាំ។

ចំណែកអ្នករបួសចំនួន ២នាក់

១-​ ឈ្មោះ ប៉ាវ គា ភេទ​ ប្រុស អាយុ ៤២​ ឆ្នាំ

២-​ ឈ្មោះ ម៉ិច សុជាតា ភេទ​ ស្រី អាយុ ៣៨​ ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះ​ ប៉ាន គា ភេទ​ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ​ ម្ចាស់សិប្បកម្មធ្វើសាឡុង ។

ប្រភេទសំណង់ផ្ទះថ្មបេតុង ទំហំ ៩ម៉ែត្រ x២០ម៉ែត្រ ។

ខូចខាតសម្ភារៈ ឆេះផ្ទះថ្មចំនួន ១ខ្នង, រោងដែកប្រក់ស័ង្កសីចំនួន ១រោង, រថយន្តចំនួន ២គ្រឿង, ម៉ូតូ ៣គ្រឿង, ម៉ូតូកង់បីចំនួន ១គ្រឿង និងគ្រឿងសាឡុងមួយចំនួនធំ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍

កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​ចំនួន ១៩គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ១៣៣​ គ្រឿង ស្មើនឹង ៥៣២​ ម៉ែត្រគូប។

រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត​ ស្មើនឹង ២៤ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត​ ស្មើនឹង ២៤ម៉ែត្រគូប ។ 

ពន្លត់ចប់នៅវេលាម៉ោង ៥នឹង០៥នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។

ចំពោះមូលហេតុសមត្ថកិច្ចយើងកំពុងបន្តការ​ស្រាវជ្រាវ ៕ជ្រោយពេជ្រ


ចែករំលែក៖