ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី ០៩ ឧសភានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៥៦ នាក់ (ស្រី ១៣នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៥នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣០នាក់(ស្រី ៦នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ២១នាក់(ស្រី ៦នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១០៤,០៤ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ១២៥,៤៣ក្រាម។​ កញ្ឆា ស្មេីនិង​ ១,៥១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១០អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១៦,៤៦ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,៥៤ក្រាម។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១៦ក្រាម។

*៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៥៤ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៩ក្រាម។

*៦ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៧៤ក្រាម។

*៧ / រាជធានី៖ រក្សាទុក ៦ករណី ឃាត់ ៩នាក់ ស្រី ៤នាក់ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ៤នាក់ ចាប់យកIce ១៤,៩២ក្រាម។

*៨ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៥នាក់ ស្រី ២នាក់ អនុវត្តន៍ដីកា ១ករណី ចាប់យកIce ៥,៨២ក្រាម។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៣៧ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,៩២ក្រាម។

*២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៨,៦៨ក្រាម, Ke ១២៥,៤៣ក្រាម និងកញ្ឆា ១,៥១ក្រាម៕

ដោយ៖ តារា​


ចែករំលែក៖