ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា តារាបាល់ទាត់ Kylian Mbappe នឹងលេងនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំនេះ បន្ទាប់ពីកីឡាកររូបនេះនឹងចាកចេញពីក្លិប PSG នៅចុងរដូវកាលនេះ ក្រោយពីជួយក្លិបលើកពានលីកកំពូលបារាំង។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា គាត់នឹងចាកចេញពី Paris St Germain ហើយគាត់ត្រូវបានគេភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Real Madrid។
លោក Macron បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគណនី X របស់គាត់ថា “ខ្ញុំមិនមានការអត្ថាធិប្បាយជាក់លាក់ណាមួយក្រៅពីការពិតដែលថាខ្ញុំកំពុងពឹងផ្អែកលើ Real Madrid ក្នុងការអនុញ្ញាតឲ្យ Kylian Mbappe សម្រាប់ការប្រកួតកីឡាអូឡាំពិក ដូច្នេះគាត់អាចលេងជាមួយក្រុមបារាំង” ។
Mbappe វ័យ២៥ឆ្នាំបានលេង៧៧ដងឱ្យប្រទេសបារាំង និងស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2018 ជាមួយក្រូអាតដើម្បីជួយក្រុមរបស់គាត់ឈ្នះពានរង្វាន់បាល់ទាត់ដ៏ធំមួយនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នឹងធ្វើឡើងនៅទឹកដីប្រទេសបារាំង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍អូឡាំពិកនៅបារាំងនេះនឹងមានអត្តពលិកប្រមាណ១០,៥០០នាក់ចូលរួមប្រកួតប្រជែង ជាមួយនឹង៣២ប្រភេទកីឡា ៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)