ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងលោក Macron សង្ឃឹមថា Mbappe នឹងលេងក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា តារាបាល់ទាត់ Kylian Mbappe នឹងលេងនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំនេះ បន្ទាប់ពីកីឡាកររូបនេះនឹងចាកចេញពីក្លិប PSG នៅចុងរដូវកាលនេះ ក្រោយពីជួយក្លិបលើកពានលីកកំពូលបារាំង។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំងរូបនេះ​បាន​បញ្ជាក់​កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ​ថា ​គាត់​នឹង​ចាក​ចេញ​ពី​ Paris St Germain ហើយ​គាត់​ត្រូវ​បាន​គេ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ Real Madrid

លោក Macron បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគណនី X របស់គាត់ថា “ខ្ញុំមិនមានការអត្ថាធិប្បាយជាក់លាក់ណាមួយក្រៅពីការពិតដែលថាខ្ញុំកំពុងពឹងផ្អែកលើ Real Madrid ក្នុងការអនុញ្ញាតឲ្យ Kylian Mbappe សម្រាប់ការប្រកួតកីឡាអូឡាំពិក ដូច្នេះគាត់អាចលេងជាមួយក្រុមបារាំង” ។

Mbappe វ័យ២៥ឆ្នាំបានលេង៧៧ដងឱ្យប្រទេសបារាំង និងស៊ុតបញ្ចូលទីបានគ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2018 ជាមួយក្រូអាតដើម្បីជួយក្រុមរបស់គាត់ឈ្នះពានរង្វាន់បាល់ទាត់ដ៏ធំមួយនេះ

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នឹងធ្វើឡើងនៅទឹកដីប្រទេសបារាំង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍អូឡាំពិកនៅបារាំងនេះនឹងមានអត្តពលិកប្រមាណ១០,៥០០នាក់ចូលរួមប្រកួតប្រជែង ជាមួយនឹង៣២ប្រភេទកីឡា ៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖