ភ្នំពេញ ៖ បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ ភិក្ខុ អ៊ុក ម៉ាឬទ្ធី នៅស្រុកត្បូងឃ្មុំ ក្រោយបែកធ្លាយវីដេអូ ប្រើហិង្សាលើសិស្សសាលា និងឈ្លោះជាមួយអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យអញ្ចើមកាលពីឆ្នាំ២០២២! ។ នេះបើយោងតាមសេចក្តីសម្រេច របស់អនុគណស្រុកត្បូងឃ្មុំ ។
ក្នុងនោះសម្រេច ៖
ប្រការ១ ត្រូវបាននិមន្តភិក្ខុ អ៊ុក ម៉ាឫទ្ធី ជាចៅអធិការវត្ត ឈើទាលជ្រុំ(កូនត្មាត) ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ឲ្យចេញពីវត្តឈើទាលជ្រុំ (កូនត្មាត) ឃុំអញ្ចើម ជាបន្ទាន់។
ប្រការ២ ..ភិក្ខុ អ៊ុក ម៉ាឫទ្ធី ត្រូវនិមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត សីលារង្សី(ហៅវត្តចាស់) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។ ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំ សមាសភាពថ្មី ឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី ។
ប្រការ៣..មន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ (ហៅកូនត្មាត)ឲ្យបានមុនថ្ងៃដែលភិក្ខុ អ៊ុក ម៉ាឬទ្ធី និមន្តចេញពីវត្ត ។
ប្រការ៤..មន្ត្រីសង្ឃ ព្រះចៅអធិការ អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ និងសាមីអង្គ(ខ្លួន)ខាងលើត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះចាប់ពីពេលចុះហត្ថលេខា តទៅ៕
ដោយ ៖ សិលា