ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីរបស់អុីរ៉ង់បានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយបានទាក់ទងមនុស្សពីរនាក់ដែលធ្វើដំណើរជាមួយឧទ្ធម្ភាគចក្រប្រធានាធិបតី

ចែករំលែក៖

អនុប្រធានាធិបតីរបស់ប្រទេសអុីរ៉ង់បានធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់នៃគណៈរដ្ឋមន្ត្រីដើម្បីប្រមូលធនធានទាំងអស់ស្វែងរកឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី Ebrahim Raisi ដែលបានធ្លាក់ក្នុងខេត្ត East Azarbaijan ។
ទីភ្នាក់ងារសារព័ត៌មានជាតិអុីរ៉ង់ (IRNA) បានរាយការណ៍ថា អនុប្រធានាធិបតីទីមួយរបស់ប្រទេសអុីរ៉ង់ លោក Mohammad Mokhber កាលពីថ្ងៃទី 19 ខែឧសភា បានបញ្ជាឱ្យរដ្ឋមន្ត្រីសុខាភិបាល Bahram Einollahi និងអនុប្រធានទទួលបន្ទុកកិច្ចការប្រតិបត្តិការ Mohsen Mansouri ទៅកាន់តំបន់នេះ ត្រូវបានគេជឿថាជាកន្លែងធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីទៅមើលការងារស្វែងរកនិងជួយសង្គ្រោះ។
អនុប្រធាន Mansouri ក្រោយមកបានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ FARS ថា បន្ទាប់ពីឧបទ្ទវហេតុនេះ អាជ្ញាធរបានទាក់ទងមនុស្សពីរនាក់ដែលនៅជាមួយប្រធានាធិបតីនៅលើឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះ រួមទាំងមន្ត្រីអមដំណើរ និងសមាជិកនាវិកម្នាក់ផងដែរ។ បើតាមលោក Mansouri ការលើកឡើងនេះសង្ឃឹមថាឧបទ្ទវហេតុមិនធ្ងន់ធ្ងរពេក។
លោក Mansouri បានជូនដំណឹងបន្ថែមថា ឧទ្ធម្ភាគចក្រចំនួនបីគ្រឿងដែលដឹកមន្ត្រីជាន់ខ្ពស់អុីរ៉ង់បានហោះហើរលើផ្លូវត្រឡប់មកវិញដូចគ្នា បន្ទាប់ពីបានចូលរួមពិធីសម្ពោធទំនប់ Qiz Qalasi នៅតំបន់ព្រំដែនជាមួយប្រទេស Azerbaijan នៅព្រឹកថ្ងៃទី 19 ឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រហែលកន្លះម៉ោងបន្ទាប់ពីការហោះឡើង ឧទ្ធម្ភាគចក្រពីរគ្រឿងដែលនៅសល់បានបាត់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រដែលដឹកលោក Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian៕ ដោយ៖ ធីរីណា

រូប​ថត​៖ IRNA


ចែករំលែក៖