ភ្នំពេញ ៖ តើការទទួល ការព្យាបាលដោយវះកាត់ដុំពកកនៃក្រពេញទីរ៉ូអ៊ីត ជាមួយវេជ្ជបណ្ឌិតឯកទេសក្រពេញ មានសារៈសំខាន់យ៉ាងណា?
នៅពេលខ្លះ ការវះកាត់គឺជាមធ្យោបាយមួយ ក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត។ ដូច្នេះ ការស្វែងយល់ពីដំណើរការព្យាបាលដោយការវះកាត់ និងដំណាក់កាលនីមួយៗ គឺមានសារៈសំខាន់។ ក្នុងនោះគឺមានផងដែរនៃការជ្រើសរើសគ្រូពេទ្យឯកទេសវះកាត់ និងការរើសយកវិធីសាស្រ្តវះកាត់ឲ្យត្រឹមត្រូវសំរាប់ប្រភេទជំងឺក្រពេញទីរ៉ូអ៊ីតនីមួយៗ។
ក្នុងករណីមួយចំនួនដែលតម្រូវឲ្យទទួលការវះកាត់ គឺមានដូចជា៖
– ការរីកធំ ឬ ការខូចមុខងារនៃក្រពេញទីរ៉ូអ៊ីត (Goitre diffuse/Dysfonction thyroïdienne)
– ការរកឃើញកោសិកាមហារីកក្រពេញទីរ៉ូអ៊ីត ឬសង្ស័យខ្ពស់ជាសាច់កាច ក្រោយការបូមសាច់ក្រពេញទៅវិភាគ (maligne/très suspect maligne sur Cytoponction)
ហេតុនេះសូមលោកអ្នកមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ តាមបច្ចេកទេសវេជ្ជសាស្រ្ត។ វេជ្ជបណ្ឌិតជំនាញវះកាត់នឹងពន្យល់លម្អិតអំពីការព្យាបាលរបស់លោកអ្នក មានដូចជា៖
– ការរៀបចំមុនការវះកាត់
– ដំណើរការ និងរយៈពេលនៃការវះកាត់
– រយៈពេលសម្រាកពេទ្យ និងការតាមដានបន្ត
– ផលវិបាក និងហានិភ័យផ្សេងៗនៃការព្យាបាលដោយការវះកាត់។
លោកអ្នកអាចអញ្ចើញមកពិនិត្យ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍វះកាត់ក្រពេញទីរ៉ូអ៊ីត និងអាចសួរសំណួរដែលទាក់ទងនឹងជំងឺរបស់លោកអ្នក ព្រមទាំងដំណើរការផ្សេងៗនៃការព្យាបាលដោយការវះកាត់។ វេជ្ជបណ្ឌិតឯកទេសវះកាត់ក្រពេញទីរ៉ូអ៊ីតនៅមន្ទីរពេទ្យកាល់ម៉ែត មានបទពិសោធន៍មិនត្រឹមតែវះកាត់មួយមុខទេ ជាទូទៅពួកយើងមានបទពិសោធន៍ការងារជាក្រុមគ្រូពេទ្យច្រើនជំនាញជាមួយគ្នា ក្នុងការព្យាបាលជំងឺលោកអ្នក ក្នុងនោះមាន៖ ឯកទេសវះកាត់ ឯកទេសសណ្ដំ ឯកទេសក្រពេញ ឯកទេសមហារីក ឯកទេសរូបភាពវេជ្ជសាស្រ្ត និង ឯកទេសវិភាគដុំសាច់ជាដើម។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា