ព័ត៌មានទាន់ហេតុការណ៍៖

គាប់ជួនម្លេះ..! រថយន្តឡិចសុីស​ និងរថយន្តហាយឡេនឌ័រ​ បុកទ្រូងផ្លូវកន្លែងតែមួយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖​ រថយន្ត ឡិចសុីសRX330 មួយគ្រឿង​ បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ពីរកង់ និងមានមួយកង់ខ្ទៀតមកផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តហាយឡេនឌ័រ​មួយគ្រឿងបើកបរបញ្ច្រាសទិសគ្នាមកបុកបន្ថែមរងការខូចខាតយ៉ាងដំណំទាំងពីរគ្រឿង​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី២១​ ខែឧសភាឆ្នាំ ២០២៤ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

    តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញរថយន្តម៉ាក​ ឡិចសុីស RX330  ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2AO-6945​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់កន្លែងកេីតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ ដោយធ្វេីឲ្យរបាំងថ្មមួយកង់ខ្ទៀតមកផ្លូវម្ខាងទៀត និងគាប់ជួនមានរថយន្តហាយឡេនឌ័រ​ ពណ៌ទឹកមាស​ ពាក់ផ្លាកលេខភ្នំពេញ2AO-3450​ ដែលបើកបរបញ្ច្រាសទិសគ្នាមកបុករបាំងថ្មដែលខ្ទាតមកជិតដល់កណ្ដាលផ្លូវនោះពេញទំហឹងបន្ថែមទៀត​ ក៏រងការខូចខាតរថយន្តទាំងពីរគ្រឿងចំពីមុខចំហៀងខាងឆ្វេងយ៉ាងដំណំដូចគ្នា​ តែក្នុងករណីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖