ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះត្រួតពិនិត្យ និងចាប់យកបារីអេឡិចត្រនិក(វ៉េប) និងឧបករណ៍ផ្សេងៗដែលបង្កឲ្យគ្រោះថ្នាក់ ឬហានិភ័យប៉ះពាល់ដល់សុខភាពចំពោះសិស្សានុសិស្ស

ចែករំលែក៖

ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយគ្រឹះស្ថានមធ្យមសិក្សា ចុះត្រួតពិនិត្យ និងចាប់យកបារីអេឡិចត្រនិក(វ៉េប)  និងឧបករណ៍ផ្សេងៗដែលបង្កឲ្យគ្រោះថ្នាក់ ឬហានិភ័យប៉ះពាល់ដល់សុខភាពចំពោះសិស្សានុសិស្សនៅវិទ្យាល័យចំនួន០២នៅស្រុកអង្គស្នួល ជាលទ្ធផលមានដូចខាងក្រោម៖

ទី១-នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន លំហាច ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងនោះត្រួតពិនិត្យសិស្សានុសិស្ស សរុប ២,៧២៨ នាក់   ស្រី ១,៤២២ នាក់ ដកហូត បារីអេឡិចត្រូនិច (វ៉េប)   ០១ដេីម និងកាំភ្លេីងខ្លីជ័រ ក្នុងកាតាប ចំនួនមួយដេីម ។

១ . ឈ្មោះ   រិន សុភា ភេទ ប្រុស អាយុ ១៩ឆ្នាំ រៀនថ្នាក់ទី ១២ C មាន បារីអេឡិចត្រូនិច (វ៉េប) នៅក្នុងកាតាប ចំនួន ១ដេីម

២. ឈ្មោះ ថុល ហ្គិចលាប ភេទ ស្រី អាយុ ១៣ ឆ្នាំ រៀនថ្នាក់ ទី ៨ F មាន កាំភ្លេីងខ្លីជ័រ ក្នុងកាតាប ចំនួន០១ដេីម។ 

ចំពោះសិស្ស ០២នាក់ខាងលេី លោកគ្រូបានអញ្ជេីញឪពុកម្តាយមកដល់សាលារៀន ដេីម្បីចូលរួមធ្វេីកិច្ចសន្យាអប់រំ និងទទួលកូន យកទៅធ្វេីការអប់រំបន្តនៅផ្ទះ។ 

ទី២ -នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤  នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតនៅភូមិ ត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល មានសិស្សានុសិស្ស សរុប១,២៤៧នក់ ស្រី៦៦៤នាក់ ។ ក្នុងនោះដកហូត ពីសិស្ស០៤នាក់(ប្រុស) មាន៖ 

-បារីអេឡិចត្រូនិច   (ម៉ាស៊ីន+ក្បាលវ៉េប) ចំនួន០២ដេីម ទឹកវ៉េប០១ដបតូច

-បៀ ០១ហ៊ូ

១-ឈ្មោះ សាត សុពន្លឺ ភេទប្រុស អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី ៩E មានបារីអេឡិចត្រូនិច (ម៉ាស៊ីន+ក្បាលវ៉េប) ០១ដេីម ។

២-ឈ្មោះ សេង វិធី ភេទប្រុស អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី ៩C មាន ទឹកវ៉េប០១ដបតូច និងក្បាលវ៉េប០១ ។

៣-ឈ្មោះ ណែម ម៉ានីត ភេទប្រុស អាយុ ១៨ឆ្នាំ រៀនថ្នាក់ទី ១២B មានបារីអេឡិចត្រូនិច (ម៉ាស៊ីនវ៉េបគ្មានក្បាល)   ០១ដេីម ។

៤-ឈ្មោះ   ចេង មករា ភេទ ប្រុស អាយុ ១៧ឆ្នាំ រៀនថ្នាក់ទី ១១B មានបៀ០១ហ៊ូ ក្នុងកាតាប។ 

ចំណាត់ការចំពោះសិស្ស ០៤នាក់ខាងលេី លោកគ្រូបានអញ្ជេីញឪពុកម្តាយមកដល់សាលារៀន ដេីម្បីចូលរួមធ្វេីកិច្ចសន្យាអប់រំ លេីកទី១ តាមបទបញ្ជាផ្ទៃក្នុងសាលា និងឱ្យឪពុកម្តាយទទួលកូន យកទៅធ្វេីការអប់រំបន្តនៅផ្ទះ ៕

ដោយ ៖ សិលា


ចែករំលែក៖