ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ ដឹកនាំមន្ត្រី​ក្រោម​ឱវាទ​ចូលរួមពីលោកចៅសង្កាត់ឪឡោក​ ចុះផ្សព្វផ្សាយវេទិកាសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមផែនការដឹកនាំរបស់​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០២៤​ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានដឹកនាំលោកអធិការរង​ លោកនាយប៉ុស្តិ៍​ និងមន្ត្រី​ និងមានការអញ្ជេីញចូលរួមពីលោកចៅសង្កាត់ឪឡោក​ ចុះផ្សព្វផ្សាយវេទិកាសាធារណៈនៅ​ ភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ​។ ក្នុងកិច្ចប្រជុំនេះដែរ​ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៤៥នាក់ ស្រី ២៩នាក់។

លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ បានលេីកឡេីងថា​ នាកិច្ចប្រជុំនេះដែរ​ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ចំនួន ០៣ លើក ០១ ករណី គឺការខុសគល់បញ្ជីសំបុត្រកំណើត ដែលជាបញ្ហាប្រឈម និងបានផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ជូនពួកគាត់ផងដែរ។ 

សូមជម្រាបជូនថា​ ជារៀង​រាល់​ថ្ងៃ​លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​កំបូល​ សហការជាមួយផ្នែក​ប្រឆាំងគ្រឿងញៀន​ ដោយ​មានលោកនាយកសាលា​ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង​ ដល់សិស្សានុសិស្ស​ នៅសាលាបឋមសិក្សា​ និង​វិទ្យាល័យ​នានាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖