ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពភ្នាក់ងារសារព័ត៌មានCPN News ជិះម៉ូតូធ្លាក់ផ្លូវជាតិលេខ៧៦នៅជិតភ្នំបាយឆៅ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កម្មករកាត់ស្មៅបានប្រទះឃេីញសាកសពបុរសម្នាក់មានសភាពស្អុយរលួយនៅក្នុងប្រឡាយតាមចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុចបច្ឆាដុតសពអ្នកជម្ងឺកូវីដ-១៩ជិតភ្នំបាយឆៅ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ   

សាពសពបុរសដែលស្លាប់មានឈ្មោះ ស្រ៊ុន រ៉ាវ៉ាន់  ជាភ្នាក់ងារសារព័ត៌មាន CPN News ។ 

តាមសន្និដ្ឋានរបស់នគរបាលជំនាញ  សាកសពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ដោយសារទីតាំងមានសភាពកោងខ្លាំង។

តាមសាច់ញាតិឲ្យដឹងថា  ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំងដោយប្រាប់ប្រពន្ធថា  ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះហើយបាត់ដំណឹងតែម្តងទើបរកសពឃើញនៅពេលនេះ ៕

ដោយ៖ សូរិយា


ចែករំលែក៖