ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កម្មករកាត់ស្មៅបានប្រទះឃេីញសាកសពបុរសម្នាក់មានសភាពស្អុយរលួយនៅក្នុងប្រឡាយតាមចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុចបច្ឆាដុតសពអ្នកជម្ងឺកូវីដ-១៩ជិតភ្នំបាយឆៅ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ។
សាពសពបុរសដែលស្លាប់មានឈ្មោះ ស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៌មាន CPN News ។
តាមសន្និដ្ឋានរបស់នគរបាលជំនាញ សាកសពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ដោយសារទីតាំងមានសភាពកោងខ្លាំង។
តាមសាច់ញាតិឲ្យដឹងថា ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំងដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះហើយបាត់ដំណឹងតែម្តងទើបរកសពឃើញនៅពេលនេះ ៕
ដោយ៖ សូរិយា