ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ចងកស្លាប់នៅលើដើមក្រខុប

ចែករំលែក៖

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបាន បងប្អូនប្រជាពលរដ្ឋប្រទះឃើញចងកស្លាប់នៅនឹងដើមក្រខុបក្បែរមាត់ស្រះទឹកបង្កឱ្យភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា សពនៅមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានកង់មួយ និងបង្វេចខោអាវមួយនៅក្បែរខ្លួន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា សពមិនដែលស្គាល់ មិនដែលឃើញមុខនៅម្តុំនោះឡើយ ហើយមុនការភ្ញាក់ផ្អើល បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋដើរឆ្លងកាត់នៅចំណុចនោះក៏ប្រទះឃើញទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ ហើយគ្មានប្រជាពលរដ្ឋណាស្គាល់ មិនដឹងថាមកពីណានោះទេ រហូតដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានប្រកាសស្រាវជ្រាវស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ក្នុងករណីរកមិនឃើញអត្តសញ្ញាណ សាច់ញាតិទេនោះ សមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវបន្តទៀត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖