ព័ត៌មានទាន់ហេតុការណ៍៖

នារីរងគ្រោះណាទៀតដែលចាញ់ការលួងលោមបុរសរូបនេះ សូមទៅដាក់ពាក្យបណ្តឹងបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ មើលរូបពណ៌សម្បុរ ដឹងថាស្អាត សង្ហាហើយ ពិតជាមាននារី មិនតិចទេ លង់មិនខាន ប៉ុន្តែមិនអាចមើលពីចិត្តគាត់បានទេ ដូច្នេះការគិតខ្លី អាចមាននារីជាច្រើនលង់ស្នេហ៍គាត់ នឹងក្លាយជាបាត់បង់ខ្លួនប្រាណ ទ្រព្យសម្បត្តិថែមទៀត។ 

លើបណ្តាញទំនាក់ទំនងសង្គមគេបានបង្ហោះថា ៖ បុរសរូបនេះត្រូវបាននគរបាលខណ្ឌចំការមន ឃាត់ខ្លួននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោយនារីរងគ្រោះម្នាក់ បានប្តឹង ក្រោយលួងលោមគាត់តាមបណ្តាញសង្គម ហើយនាំយកទៅដេកនៅផ្ទះសំណាក់ លុះព្រឹកឡើង មិនត្រឹមតែមិនជូនលុយទេ ថែមទាំងលួចយកទូរស័ព្ទថែមទៀត។ 

បើតាមសមត្ថកិច្ច ជននេះឈ្មោះ អ៊ូ ចាន់បញ្ញា  អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ក្រោយពេលឃាត់ខ្លួន ទើបដឹងថា បុរសរូបនេះបោកនារីៗមិនតិចឡើយ  តាមរយ:ការលួងលោម រួចណាត់ជួបគ្នានៅផ្ទះសំណាក់ លុះព្រឹកឡើងលួចយកទូរស័ព្ទតែម្តង។

បើបានជ្រាបនូវព័ត៌មានខ្លះហើយ សូមសុភាពនារី មេត្តាកុំលង់តាម Facebook ខណៈខ្វះការគិតពិចារណានោះ អាចលង់ទាំងខ្លួន អស់ទាំងទ្រព្យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖