ភ្នំពេញ ៖ អនុសាសន៍ ៦ ក្នុងការជំរុញការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែទំនើប និងដើរមុនតម្រូវការប្រជាជន ។ ដកស្រង់ពីប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ។
១-បង្កើនល្បឿនអភិវឌ្ឍ និងការវិនិយោគស្របតាមប្លង់គោល ប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញ ឆ្នាំ២០៣៥
២-ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែល មានលក្ខណៈទំនើប វៃឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា
៣-បង្កើនការដាំដុះគម្របបៃតងក្នុង ទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ
៤-ជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធ រំដោះទឹក
៥-ជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព
៦-រំដោះចញ្ចើមផ្លូវក្នុងទីក្រុង ដើម្បី កាត់បន្ថយការកកស្ទះ និង បង្កើនសម្រស់រាជធានី ៕
ដោយ ៖ សិលា