ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ កម្មករ-កម្មការិនីជាច្រើននាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តដឹកកម្មករបានក្រឡាប់ នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ តាមរយៈព័ត៌មានបឋម !  មានកម្មករ-កម្មការិនីជាច្រើននាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តដឹកកម្មករបានក្រឡាប់ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ភ្លាមៗសមត្ថកិច្ច និងក្រុមរថយន្តសង្គ្រោះបានទៅដល់កន្លែងកើតហេតុផងដែរ ដើម្បីជួយសង្គ្រោះ។ 

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីចំនួន កម្មករ-កម្មការិនី គ្រោះថ្នាក់ធ្ងន់ស្រាលប៉ុន្មាននាក់នៅឡើយទេ ។

ចំពោះព័ត៌មានលម្អិត នឹងបន្តផ្សាយជូននៅពេលក្រោយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖