ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានរកឃើញយានយន្តល្មើសចំនួន ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១០៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨៦គ្រឿង, រថយន្តធំ ៦៦គ្រឿង, រថយន្តតូច ៣២គ្រឿង និងម៉ូតូ ១៨៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៧៩គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ១៧គ្រឿង និងម៉ូតូ ១៤៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ តាមរបាយការណ៍លទ្ធផលរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី១-០៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យានយន្ត ចូលគោលដៅចំនួន ២,២១៩គ្រឿង, រថយន្តធំ ១២៧គ្រឿង, រថយន្តតូច ៧១៥គ្រឿង, ម៉ូតូ ១,៣៧៧ គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៣៥គ្រឿង, រថយន្តធំ ៦៤គ្រឿង, រថយន្តតូច ៤១០គ្រឿង និងម៉ូតូ ១,០៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា