ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសបារាំងបានដាក់ពង្រាយប៉ូលិសចំនួន 30,000 នាក់ដើម្បីការពារអំពើហិង្សាសម្រាប់ការបោះឆ្នោតជុំទីពីរ

ចែករំលែក៖

ប៉ូលិសប្រហែល 30,000 នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេសបារាំងនៅល្ងាចថ្ងៃទី 7 ខែកក្កដាដើម្បីទប់ស្កាត់អំពើហិង្សាបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជុំទីពីរដែលក្រុមស្តាំនិយមសង្ឃឹមថានឹងឈ្នះសំឡេងភាគច្រើននៅក្នុងសភា។
រដ្ឋមន្ត្រីមហាផ្ទៃលោក Gérald Darmanin បាននិយាយថា មន្ត្រីប៉ូលិសចំនួន 5,000 នាក់នឹងបំពេញកាតព្វកិច្ចនៅទីក្រុងប៉ារីស និងតំបន់ជុំវិញ “ដើម្បីធានាថា ខាងស្តាំនិងខាងឆ្វេងបំផុតមិនទាញយកផលប្រយោជន៍ពីស្ថានភាពដើម្បីបង្កភាពចលាចល”នោះទេ។
មនុស្ស 4 នាក់ រួមទាំងមនុស្សដែលមានអាយុក្រោម 18 ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Prisca Thevenot បាននិយាយថា នាងនិងក្រុមរបស់នាងត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃទី 3 ខែកក្កដា ខណៈពេលកំពុងបង្ហោះផ្ទាំងផ្សព្វផ្សាយយុទ្ធនាការនៅ Meudon ជាយក្រុងប៉ារីស។
អនុប្រធានរបស់លោកស្រី Prisca Thevenot និងសកម្មជនគណបក្សមួយរូបបានរងរបួសនៅពេលដែលពួកគេបានសុំឱ្យក្រុមយុវជនប្រហែលជាដប់នាក់បញ្ឈប់ការបំបាក់មុខអ្នកបង្ហោះ។
ប៉ុន្មានម៉ោងមុនពេលរងការវាយប្រហារ នាងបានចូលរួមកម្មវិធីវិទ្យុ TF1 ដើម្បីចែករំលែកកង្វល់របស់មនុស្សស្បែកខ្មៅម្នាក់នៅក្នុងបរិយាកាសនយោបាយដ៏ស្មុគស្មាញមួយ។
«ខ្ញុំមិននិយាយនេះក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលទេ ប៉ុន្តែច្រើនជាងនេះក្នុងនាមជាកូនស្រីរបស់ជនអន្តោប្រវេសន៍ និងគ្រួសារចម្រុះ។ ពួកគេលែងធ្វើវាដោយសម្ងាត់ លែងបិទមុខទៀតហើយ ប៉ុន្តែហាក់មានមោទកភាព»។
Marie Dauchy បេក្ខជនសម្រាប់គណបក្ស National Rally (RN) របស់ Marine Le Pen នៅ Savoie បាននិយាយថា នាងក៏ត្រូវបានម្ចាស់ហាងវាយប្រហារនៅកណ្តាលផ្សារកាលពីថ្ងៃទី 3 ខែកក្កដាដែរ។
Nicolas Conquer បេក្ខជននៃគណបក្សសាធារណរដ្ឋបាននិយាយនៅលើបណ្តាញសង្គមថា គាត់ត្រូវបានវាយប្រហារខណៈពេលដែលកំពុងចែកចាយខិត្តប័ណ្ណយុទ្ធនាការបោះឆ្នោតនៅទីក្រុង Cherbourg កាលពីថ្ងៃទី 2 ខែកក្កដា៕ ដោយ៖ ធីរីណា

រូប​ថត​៖ Anadolu


ចែករំលែក៖