ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ការប្រកាសនឹងកម្ទេចរបស់ដែលហៅថារដ្ឋាភិបាលក្រៅប្រទេសបើសិនណាជាមានការបង្កើត មិនមែនគ្រាន់តែជាការគម្រាមទេ = តែគឺជាគោលជំហរជាក់លាក់បើមិនជឿសាកមើលទៅ?
២- ការថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំមិនល្អ = គ្រាន់តែជាការប៉ាន់ស្មានរបស់ពួកអ្នកវិភាគនៅក្រៅប្រទេស?
៣- និយាយថាខ្មែរអន់គឺប្រមាថខ្លួនឯងនិងជាតិសាសន៍ឯង = បញ្ហាសំខាន់ត្រូវខិតខំកុំមានគំនិតពឹងផ្អែកលើគេឬកុំទម្រន់ពេក?
៤- បើខ្ជិល កុំសង្ឃឹមថាមាន បើខ្ជិលកុំសង្ឃឹមថារីកចម្រើន = ចេះពីរៀន មានពីរក?
៥- អ្វីៗបានមកពីការព្យាយាមនិងការខិតខំ = គ្មានអ្វីៗធ្លាក់ពីលើមេឃដោយឯកឯងទេ?
៦- ការបង្កើតបានរោចក្រផលិតរថយន្តអគ្គីសនីនិងដំណើរការធ្វើអាជីវកម្មលក់រថយន្តប្រភេទនេះ = គឺជាលទ្ធផលនៃការដើរទាក់ម៉ូយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា?
៧- បើនិយាយថាប្រព័ន្ធដឹកនាំរាជរដ្ឋាភិបាលកម្ពុជាស្អុយគ្រប់កន្លែង = ប្រហែលជាគណបក្សប្រជាជនកម្ពុជាគ្មានអ្នកបោះឆ្នោតឲ្យជាង៨០%ទេ?
៨- បើនៅគ្រប់កន្លែងសុទ្ធតែពុករលួយ = មើលទៅកម្ពុជាគ្មានការរីកចម្រើនលឿនទៅមុខទេ ?
៩- ការអាប់លុយដុល្លាក្លែងក្លាយគឺជារឿងកំហុសរបស់បុគ្គល២នាក់ = កុំយកមកធ្វើជារឿងរួមទូទាំងប្រទេសអី?
១០- ប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខឃើញច្បាស់ = ហេតុអីថាពុករលួយជាប្រព័ន្ធ? ៕
ដោយ ៖ សិលា