អង់គ្លេសនឹងត្រូវប៉ះជាមួយអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅទីក្រុងប៊ែកឡាំង នៅថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីចុងក្រោយពីសំណាក់កីឡាករបម្រុង Ollie Watkins បានជួយអង់គ្លេសយកជ័យជម្នះលើហុល្លង់ក្នុងលទ្ធផ២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កក្កដានេះ។
ក្រុមរបស់លោក Gareth Southgate មើលទៅត្រូវបានគេរំពឹងថា នឹងចូលដល់ម៉ោងបន្ថែមសម្រាប់ការប្រកួតខាងលើនេះ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ Harry Kane បានតាមស្មើនៅនាទីទី១៨ បន្ទាប់ពីការស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករហុល្លង់ Xavi Simons នាំមុខនៅតង់ទី១ នាទីទី៧។
ក្រុមអង់គ្លេសបានគ្រប់គ្រងការប្រកួតក្នុងតង់ទី១ដោយ Phil Foden ស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ប៊ិសនឹងចូលទីទៅហើយ ប៉ុន្តែត្រូវបានសង្គ្រោះដោយខ្សែការពារហុល្លង់ និងសង្គ្រោះដ៏ល្អពីអ្នកចាំទីសញ្ជាតិហូឡង់ Bart Verbruggen។
ហុល្លង់ក៏មានឱកាសផងដែរពីការតែតបាល់របស់ Denzel Dumfries បុករបារទី និងការស៊ុតចំគោលដៅផងដែរ ប៉ុន្តែត្រូវបានពីអ្នកចាំទី Jordan Pickford សង្គ្រោះបាន។
អង់គ្លេសត្រូវប្រឈមមុខនឹងការបន្ថែម៣០ នាទីទៀតរហូតដល់ការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យរបស់ Watkins ខណៈដែល Kane បានជួយក្រុមអង់គ្លេសទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបជាលើកទី២ ជាប់ៗគ្នារបស់ពួកគេនៅរាត្រីដ៏អស្ចារ្យក្នុងទីក្រុង Dortmund។
នេះជាលើកទី២ហើយដែលអង់គ្លេសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍យូរ៉ូ បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២០ ដែលនៅពេលនោះអង់គ្លេសបានចាញ់អ៊ីតាលីដោយសារបាល់កាត់សេចក្តី១១ម៉ែត្រ ទទួលបានជើងឯករងប៉ុណ្ណោះ។ សម្រាប់ឆ្នាំនេះអង់គ្លេសបានឡើងទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀត ប៉ុន្តែពួកគេត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញនៅថ្ងៃទី១៥ កក្កដាខាងមុខ៕ (រូបភាព ៖ EURO2024)