ព័ត៌មានទាន់ហេតុការណ៍៖

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន ៣ ដែលគ្មានអាជ្ញាបណ្ណ និងណែនាំឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគម្រោងទាំងនេះ

ចែករំលែក៖

ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដូច មានឈ្មោះក្នុងតារាងខាងក្រោម។

នាមករណ៍ក្រុមហ៊ុន/ឈ្មោះគម្រោង

១-ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អុិនវេសម៉ិន ឯ.ក គម្រោង ដីឡូត៍ ស្តាយ ហ្គាឡាក់ស៊ី ទីតាំងគ្រោង ភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

២-គម្រោង “ដីឡូត៍ ទីក្រុងមាស ទីតាំងគម្រោង ភូមិមានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

៣-គម្រោង – ដីឡូត៍ សំបួរមាស”ទីតាំងគម្រោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

ដូចនេះ សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងតម្រោងអភិវឌ្ឍដីឡូត៍ដែល គ្មានអាជ្ញាបណ្ណទាំង ០៣ ខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបុគ្គលពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍដីឡូត៍ ទាំងអស់ ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕

ដោយ  ៖ សិលា 


ចែករំលែក៖