ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការ នូវរូបភាពជាច្រើនសន្លឹក ប្រៀបបានគាស់កកាយ រាល់អនុស្សាវរីយ៍ ក្នុងនាមជាថ្នាក់ដឹកនាំ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ មួយរយៈមកនេះមានការបញ្ចេញរូបថតរបស់ខ្ញុំដែលខ្ញុំមិនធ្លាប់ឃើញឬធ្លាប់ឃើញតែមិនដឹងថាថតនៅពេលណានៅកន្លែងណា អ្នកណាជាអ្នកថត?។
សម្តេចតេជោ បន្តថា ៖ រូបថតភាគច្រើនមានទឹកមុខញញឹម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកថា ៖ មនុស្សដូចខ្ញុំនេះពេលថតរូបឲ្យដឹងខ្លួននិងឲ្យញញឹមដាក់កាមេរ៉ាមិនចេះញញឹម ទេតែបើលួចថតមិនឲ្យដឹងខ្លួនទើបមាន ទឹកមុខញញឹម៕
ដោយ ៖ សិលា