ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខេត្តរតនគិរី បានដឹងបានស្គាល់ #CLV និងទទួលអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោលពី CLV

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋខេត្តរតនគិរី បានដឹងបានស្គាល់ #CLV និងទទួលអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោលពី CLV ។ នេះជាលើកឡើងពីអ្នកខេត្តរតនគិរី សូមគោរពជូនសម្តេច ។ 

ដោយគាត់សំណេរ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ សូមគោរពចម្លងជូន សម្តេច មេត្តាជូនជ្រាប🙏🙏🙏

ខ្ញុំជាអ្នករតនគិរី ខ្ញុំបានដឹងបានស្គាល់ #CLV កាលពីកូនខ្ញុំអាយុ ប្រហែល ៦ខែ ដែលពេលនោះ ខេត្តរតនគិរី ជាម្ចាស់ផ្ទះរៀបចំសន្និបាតនិងតាំងពិព័រណ៍ប្រចាំតំបន់ ហេីយខ្ញុំថតរូបនេះពេលចេញទៅមេីលពិធីតាំងពិព័រណ៍នោះ។ ឥឡូវកូនខ្ញុំធំប្រឡងឌីប្លូមចប់ហេីយ ។ 

-តើបងប្អូនប៉ុន្មាននាក់ ធ្លាប់ច្រឡំថាខ្ញុំជាអ្នកភ្នំពេញ? 

-តើបងប្អូនប៉ុន្មាននាក់ ឆ្ងល់ថា អ្នករតនគិរីម៉េចមិនស្លៀកប៉ឹង? ម៉េចចេះអង់គ្លេស? ម៉េចអាចចេះបច្ចេកវិទ្យា? ម៉េចក៏ lifestyle ទាន់សម័យ? ម៉េចក៏កូនៗរៀនបានច្រើន? ។ល។ 

****ទាំងនេះពុំទាន់គ្រប់គ្រាន់ទេ ព្រោះខ្ញុំចង់ឃេីញគ្រប់ទីកន្លែង ជាពិសេសតំបន់ដាច់ស្រយាល ក៏អាចទាន់សម័យ និងជឿនលឿនដូចតំបន់ទីប្រជុំជនដែរ។ 

មកដល់ពេលនេះ គឺជាង 14ឆ្នាំហេីយ ដែលខ្ញុំក៏ដូចជាប្រជាពលរដ្ឋជាអ្នករតនគិរីច្រេីននាក់ទៀត បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោលពី CLV។ វិស័យសុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ជាពិសេស សេដ្ឋកិច្ច និងទេសចរណ៍ ដែលបានរីកចម្រើន សុទ្ធតែបានមកដោយផ្ទាល់និងប្រយោលពី គម្រោង CLV ។ 

និយាយដល់ព្រំដែន ច្រកអន្តរជាតិអូយ៉ាដាវ នៅរតនគិរី បានបោះបង្គោលព្រំដែនរួច រាល់។ ចាប់តាំងពីខ្ញុំបានចេញទៅទំនាក់ទំនងការងារនៅវៀតណាម ឆ្នាំ 2011 ខ្ញុំឃើញបង្គោលព្រំដែននៅទីតាំងដដែល គ្រាន់តែសង់មាំជាងមុន ផ្លូវស្អាតជាងមុន និងមានសកម្មភាពមមាញឹកជាងមុន។ ទាំងខ្ញុំចេញចូលវៀតណាម ទាំងមិត្តវៀតណាមចេញចូលកម្ពុជា យើងមិនអាចធ្វើអ្វីខុសវិធាន ខុសច្បាប់បានទេ ទោះបីមានឥទ្ធពល ឬឋានៈកិច្ចការបែបណាក៏ដោយ។ 

សរុបទៅ ខ្ញុំទទួលស្គាល់ថា សេដ្ឋកិច្ចរបស់បុគ្គល ឯកជន និងអាជីវកម្មនានា សុទ្ធតែបានមកពីការខិតខំប្រឹងរៀងៗខ្លួនទាំងស្រុង តែក៏ស្របនឹងលក្ខខណ្ឌអនុគ្រោះនិងភាពងាយស្រួលមួយចំនួនដែលរាជរដ្ឋាភិបាលបានផ្តល់ បើទោះយើងពុំបានមើលឃើញដោយផ្ទាល់ ប៉ុន្តែ វាជាការពិត ដែលយើងបានស្រូបទាញអត្ថប្រយោជន៍ពីគម្រោងមួយនេះ។  សូមគោរពអរគុណ 🙏🙏🙏៕

ដោយ ៖ សិលា


ចែករំលែក៖