ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកស្រីបណ្ឌិត ជួយបុរសវ័យចំណាស់ដែលថ្លង់ត្រចៀក ស្រវាំងភ្នែក ព្យាបាលវះកាត់ដោយជោគជ័យរួចគាត់អាចមើលឃើញច្បាស់សារជាថ្មី 

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ លោកអ៊ំ សុន ផៃ អាយុ ៦៩ឆ្នាំ រស់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ គាត់មានបញ្ហាត្រចៀកថ្លង់ស្តាប់មិនលឺ និងមិនអាចនិយាយបាន ហេីយភ្នែកទ្បើងបាយបណ្តាលឱ្យស្រវាំងភ្នែកមើលពុំឃេីញធ្វេីអោយប៉ះពាល់ដល់គាត់យ៉ាងខ្លាំងហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាតខ្លាំង ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកអ៊ំប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយពីទទួលការព្យាបាលវះកាត់ដោយជោគជ័យរួចគាត់អាចមើលឃើញច្បាស់សារជាថ្មី ជាមួយនឹងអារម្មណ៍រំភើបសប្បាយ

រីករាយព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកស្រីបណ្ឌិតជាអនេក ។

រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងធ្វេីដំណេីរគឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បណិ្ឌត ពេជ ចន្ទមុន្នី ៕

ដោយ ៖ សិលា


ចែករំលែក៖