ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ អះអាងថា អ្នកលេងfacebookខ្លះ យករូបភាពតាំងពី៤ឆ្នាំមុន មកបង្ហោះបំពុលសង្គម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបដិសេធព័ត៌មាន ដោយបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុក និងគណនី ហ្វេសបុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ការចុះផ្សាយព័ត៌មានខាងលើ គឺជាការចុះផ្សាយព័ត៌មានមិនពិត ដែលមានចរិតញុះញង់ មូលបង្កាច់ បង្អួចកិត្តិយសថ្នាក់ដឹកនាំ ដោយបានយករូបភាពចាស់ៗកាលពី ៤ឆ្នាំមុនមក ធ្វើការផ្សព្វផ្សាយឡើងវិញ ធ្វើឱ្យសាធារណជនអាចមានការយល់ភាន់ច្រលំខុសពីការពិតជាក់ស្តែង។ ករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ក៏ធ្លាប់បានជម្រាបជូនសាធារណជនម្តងរួចហើយកាលពីពេលកន្លងទៅ។

រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចំពោះការចុះផ្សាយបែបអគតិ និងស្នើឱ្យធ្វើការកែតម្រូវ ព័ត៌មានឱ្យបានត្រឹមត្រូវតាមការពិតជាក់ស្តែង។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ទូទៅកុំមានការយល់ភាន់ច្រលំចំពោះការចុះផ្សាយរបស់គណនីហ្វេសបុក និងហ្វេសបុកគេមួយចំនួន នេះឱ្យសោះ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖