ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូលឿនចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅជ្រុលទៅបុកខឿនរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បានជិះម៉ូតូលឿនមិនប្រយ័ត្នចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៥និង០០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅគន្លងផ្លូវខាងក្រោមស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ រ៉េត សុីឡេង ភេទស្រី អាយុ២២ឆ្នាំ​ រងរបួសបែកក្បាលនិងរលាត់ដៃជេីង មានទីលំនៅនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ 

​ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GJ 6741 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ចុះគន្លងផ្លូវក្រោមស្ពានអាកាសចោមចៅឆ្ពោះឡេីងទៅមហាវិថីសហព័ន្ធរុស្សី​ ខណៈមកដល់ចំណុចផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលបុកខឿនផ្លូវបណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣រង់ចាំបងប្អូនជនរងគ្រោះមកទទួលយក៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖