ភ្នំពេញ៖ រថយន្តtoyota alphard បេីកឆ្លងផ្លូវចេញពីបុរីក្នុងកោះពេជ្រ ក៏ត្រូវម៉ូតូហុងដាវ៉េវ ជិះលឿនជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យ អ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ក្នុងទីក្រុងកោះពេជ្រ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់បានរថយន្តស៊េរីទំនើបម៉ាក toyota alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាDENNIS29 បេីកចេញពីច្រកបុរីមួយចំនួនពីលិចទៅកេីត ដេីម្បីឆ្លងកាត់ទទឹងបញ្ឆិតឡើងរកស្តាំរបស់ខ្លួន ហើយគាប់ជួនពេលនោះដែរក៏ស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1B2538 បានជិះបោះពួយតាមបណ្ដោយផ្លូវកោះពេជ្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកនិងរថយន្តចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូសន្លប់រងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខតែមិនគ្រោះថ្នាក់ដល់មនុស្ស ដែលជាអ្នកបេីកបរ ។
ក្រោយពេលកេីតហេតុ ក៏មានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តបានជួយចេញថ្លៃព្យាបាលរបួសនិងជួសជុលម៉ូតូឱ្យជនរងគ្រោះវិញដើម្បីបញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ