ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបេីករថយន្តTACOMA បុករះ ចូលផ្ទះពលរដ្ឋ រងការខូចខាតនិងក្រឡាប់ ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាក TACOMA មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរ២នាក់ទៀតមានស្ថានភាពស្រវឹងស្រានិងខ្វះការប្រុងប្រយ័ត្ន ខណៈដល់ផ្លូវកោងជាន់ហ្រ្វ័ង មិនជាប់ជ្រុលទៅបុករះបង្គោលស្លាក សញ្ញាចរាចរណ៍ និងរបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត បណ្តាលឱ្យរថយន្តបង្កហេតុនោះក្រឡាប់ផ្ងារជេីងទ្រមេឃ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវបេតុងជាប់របងវត្ត សំរោង អណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តបង្កម៉ាក TACOMA ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BT-3041 ធ្វេីដំណេីរតាមផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាង លឿន ។ លុះបេីកមកដល់ចំណុចកេីត ហេតុ  ដោយស្ថានភាពផ្លូវកោងហេីយអ្នក បេីកបររថយន្តខាងលើក៏ស្ថិតក្នុងស្ថានភាពស្រវឹងផងក៏ជ្រុលទៅបុកខឿន ថ្មចិញ្ចើមផ្លូវព្រមទាំងស្លាកចរាចរណ៍និង បុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាត  ចំណែករថយន្តក្រឡាប់ផ្ងារ ជេីងទ្រមេឃ។ ភ្លាមៗនោះគេឃេីញអ្នក បេីកបរព្រមទាំងអ្នករួមដំណើរបានលូន ចេញពីក្នុងរថយន្តដោយមិនមានរងរបួស ធ្ងន់ធ្ងរឡេីយ តែមានស្ថានភាពស្រវឹង ។ 

ក្រោយកេីតហេតុ ក៏មានម្ចាស់ផ្ទះបាន ចេញមកឃាត់អ្នកបេីកបររថយន្តបង្កខាង លើ ដេីម្បីដោះស្រាយគ្នាក្នុងការខូចខាត ទេីបខាងរថយន្តបង្កបានចេញថ្លៃការ ខូចខាតចំនួន៣០០ដុល្លារភ្លាមៗដេីម្បីបញ្ចប់រឿង ។ ប៉ុន្តែរថយន្តបង្កខាងលេីបានធ្វេីឲ្យខូចខាតស្លាកចរាចរណ៍របស់រដ្ឋ ក៏ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយបន្ត ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖