ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ អនុមោទនា ថ្ងៃកាន់បិណ្ឌ១

ចែករំលែក៖

ភ្នំពេញ​៖​  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ​ពុធ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា៖​ ថ្ងៃទី១៨ កញ្ញានេះ ត្រូវនឹងថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ 

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។

បន្ថែមពីនេះ​ សម្ដេចតេជោ​ ក៏សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ៕

ដោយ​៖ តារា​


ចែករំលែក៖