ក្រោយពេលប្រធានាធិបតីថ្មីហ្វុីលីពីនលោក ឌុយទែរតេ ឡើងកាន់តំណែងមកទល់ពេលនេះបានកម្ចាត់ក្រុមជួញដូរគ្រឿង ញៀនធំៗជាច្រើន ហើយចាប់ខ្លួនមនុស្សជា ច្រើនពាន់នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
រយៈពេលកន្លងមកអ្នកប្រើប្រាស់គ្រឿង ញៀនរាប់សិបពាន់នាក់បានទៅសារភាពដោយខ្លាចត្រូវប៉ូលិសបាញ់សម្លាប់។ ដោយ ហេតុនោះហើយអ្នកទោសគ្រឿងញៀន របស់ហ្វុីលីពីនបានកើនឡើងធ្វើឲ្យគុកទាំង ប៉ុន្មានតូចចង្អៀតដាក់អ្នកទោសមិនអស់ ធ្វើឲ្យរដ្ឋាភិបាលត្រូវសាងសង់គុកបន្ថែមទៀត។
មន្ត្រីហ្វុីលីពីនបានប្រកាសថា រដ្ឋាភិបាល នឹងសាងសង់គុកថ្មីៗទៀតសម្រាប់អ្នកទោស។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរ តេ កំពុងជំរុញឲ្យមានអ្នកទោសកាន់តែ ច្រើនក្នុងពន្ធនាគារ ធ្វើឲ្យអ្នកទោសគ្មាន កន្លែងសម្រាកនៅគ្រប់គ្រាន់។ ហ្វុីលីពីនជាប្រទេសលំដាប់ទី៣ក្នុងពិភពលោកដែល មានអ្នកទោសណែនណាន់តាន់តាប់ក្នុង ពន្ធនាគារ។
មន្ត្រីក្នុងទីក្រុងកឺហ្សុងភាគខាងជើង ក្រុងម៉ានីលបានចុះហត្ថលេខាប្រគល់ដី មួយកន្លែងសម្រាប់សាងសង់ពន្ធនាគារថ្មីមួយជំនួសពន្ធនាគារចាស់មួយកន្លែង ដែលសាងសង់ជាង៦០ឆ្នាំមកហើយ។ ពន្ធនាគារចាស់នេះមានអ្នកទោស៨០០នាក់ តែបច្ចុប្បន្នអ្នកទោសបានកើនចំនួន ដល់ជិត៤.០០០នាក់។
ពន្ធនាគារនៅកឺហ្សុងជួបបញ្ហាអ្នក ទោសច្រើនលើសលប់ធ្វើឲ្យគ្មានកន្លែង សមស្របសម្រាប់អ្នកទោសសម្រាក។ អ្នកទោសខ្លះដេកនៅលើជណ្តើរ ខ្លះនៅ តាមកម្រាលឥដ្ឋ។ អាជ្ញាធរក្រុងកឺហ្សុង ទទួលស្គាល់ថា បញ្ហានេះពិតជាប៉ះពាល់ ដល់សិទ្ធិមនុស្ស សិទ្ធិរបស់អ្នកទោសទាំង នោះ។
រដ្ឋាភិបាលប្រកាសបញ្ចេញថវិកាដើម្បីសាងសង់ពន្ធនាគារថ្មីៗថែមទៀត។ យុទ្ធ នាការប្រឆាំងឧក្រិដ្ឋកម្មប្រឆាំងការជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតីថ្មីហ្វុីលីពីន គឺលោក ឌុយទែរតេ មិនបានជំរុញឲ្យអ្នកទោសធ្លាក់ចុះទេ។ លោក ឌុយទែរតេ ដែល ជាប់ឆ្នោតកាលពីខែឧសភា បានសន្យា កម្ចាត់ឧក្រិដ្ឋកម្មឲ្យអស់ពីហ្វុីលីពីន តែក្នុង ៦ខែប៉ុណ្ណោះ។
លោកបានជំរុញឲ្យប៉ូលិសហ៊ានបាញ់សម្លាប់ជនសង្ស័យ ជំរុញប្រជាជនឲ្យចូល រួមដាក់ទោសជនល្មើស។ ជាលទ្ធផល មនុស្សជិត៩០០នាក់ រងការចោទប្រកាន់ ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានប៉ូលិស និងប្រជាជនសម្លាប់ក្នុង ពេលកន្លងមក។ មនុស្សជិត៥.០០០នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានប៉ូលិស ចាប់ខ្លួន៕ ម៉ែវ សាធី