ភ្នំពេញ ៖ នៅភោជនីយដ្ឋានទន្លេបាសាក់(ក្បាលថ្នល់)នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំកម្មវិធី បណ្តុះបណ្តាលអ្នកសារព័ត៌មានជាតិ-អន្តរ ជាតិ ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ក្រោម អធិបតីលោក គួយ ប៊ុនរឿន អនុប្រធាន (គ.ជ.ប) និងមានការអញ្ជើញចូលួមពី លោក ADACHI ITSUប្រធានអង្គការ JICA ជាមួយអ្នកកាសែតជាតិ-អន្តរជាតិ ជាច្រើននាក់ ។
មន្រ្តី(គ.ជ.ប)បានឲ្យដឹងថា កម្មវិធី បណ្តុះបណ្តាលអ្នកសារព័ត៌មានជាតិ-អន្តរ ជាតិ ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦នេះមានរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដោយមានមតិសំណេះសំណាលរបស់លោកអនុប្រធាន(គ.ជ.ប) លោក ADACHI ITSUប្រធានអង្គការJICA មុន នឹងប្រកាសបើកវគ្គបណ្តុះបណ្តាល ។
លោក សោម សូរីយា អគ្គលេខាធិការរង (គ.ជ.ប)បានឡើធ្វើបទបង្ហាញពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ជំពូកទី៥.៦.និងទី១១) ។
លោក សោម សូរីយាក៏បានពន្យល់ពីដំណើរប្រព្រឹត្តទៅនៃការចុះឈ្មោះបោះ ឆ្នោត ភាពមានសិទ្ធិចុះឈ្មោះបោះឆ្នោត ជំហានទាំង៤នៃការចុះឈ្មោះបោះឆ្នោត ផងដែរ ។ ដោយឡែកលោក តុប ប្ញទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោតបានធ្វើបទបង្ហាញពន្យល់ពីការប្រើប្រាស់កម្ម វិធីចុះឈ្មោះបោះឆ្នោត ការអនុវត្តការធ្វើ តេស្តសាកល្បង ។ ក្នុងនោះក៏មានការ សម្តែងតួស្តីពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតផងដែរ ៕ សុខ ខេមរា