ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសុខាភិបាលរាជធានីឃាត់រថយន្តសង្គ្រោះបន្ទាន់វិទ្យុ ABC តែខាង ABC​​ ថាជារឿងគំនុំ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង១០និង៣០នាទីព្រឹក ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីកាត់ បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញបាន ការឃាត់រថយន្តគិលានសង្គ្រោះបន្ទាន់របស់វិទ្យុABC FM107.50 ដែលកំពុងតែចរា ចរណ៍ដឹកផលិតផលទឹកត្របែកទៅចែក ចាយឲ្យអាជីវករលក់បន្តនៅចំណុចស្ពាន អាកាស៥មករា (ស្តុបតិចណូ)។

ករណីឃាត់រថយន្តគិលានសង្គ្រោះបន្ទាន់ នេះដោយមូលហេតុមិនបានចុះបញ្ជីរថយន្តគិលានសង្គ្រោះ និងសុំការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាលដែលផ្ទុយពីសារាចរណែនាំបទដ្ឋានច្បាប់សុខាភិបាល។ រថយន្ត ពុំមានស្លាកលេខសម្គាល់ខុសពីច្បាប់ចរាចរណ៍។ ពុំមានក្រុមគ្រូពេទ្យជំនាញបច្ចេកទេសសុខាភិបាលសម្រាប់សង្គ្រោះបន្ទាន់ និង ក្នុងរថយន្តពុំមានបំពាក់សម្ភារឧបករណ៍ បរិក្ខារពេទ្យ និងឱសថសម្រាប់ធ្វើអន្តរាគមន៍ សង្គ្រោះបន្ទាន់ដល់អ្នកជំងឺ ។ ប្រើប្រាស់ រថយន្តគិលានសង្គ្រោះបន្ទាន់ដោយមាន បំពាក់ស៊ីរ៉ែនសម្រាប់ដឹកផលិតផលសុខភាពដើម្បីលក់ចែកចាយបន្តដល់អតិថិជន។ ផ្សព្វផ្សាយផលិតផលសុខភាពដោយពុំបាន ចុះបញ្ជីការជាមួយក្រសួងសុខាភិបាល។ក្រុមការងារបានយករថយន្តខាងលើមក រក្សាទុកនៅទីចាត់ការមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីធ្វើកំណត់ហេតុ និងរក្សាទុកជាវត្ថុតាងដើម្បីចាត់ការតាមច្បាប់ ។

វិទ្យុABCបានវាយបកទៅលើមន្ទីរ សុខាភិបាលរាជធានីភ្នំពេញវិញយ៉ាង ចាស់មាត់រឿងចាប់រថយន្តសាមុយABC។ ខាងក្រោមនេះជាការលើកឡើងរបស់ទំព័រហ្វេសប៊ុករបស់វិទ្យុABC៖

បើអស់លោកចង់ចាប់រថយន្តABC អស់លោកធ្វើវាយូរហើយមិនមែនទើបចង់ធ្វើពេលនេះទេ។ លោកថាយើងដឹកទំនិញ ABCខុសច្បាប់ ចុះពេលដឹកអង្ករ ដឹក ស្បៀង ដឹកសម្ភារ ថ្នាំសង្កូវជួយដល់ប្រជាជនលិចលង់ទឹកជំនន់នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងដឹកសម្ភារ ស្បៀងជូនដល់ទាហានតាមព្រំដែន អស់ លោកមិនចាប់ពេលនោះតែម្តងទៅ? រថយន្តពេទ្យមួយនេះនាំក្បួនរថយន្តទាហានរាប់សឹបគ្រឿង និងរថយន្តកាកបាទក្រហមដើម្បីដឹកស្បៀងជូនប្រជាជនទៅតាមខេត្តពេលទឹកលិចជាច្រើនលើក។ ព្រោះរថយន្ត មួយគ្រឿងនេះមិនមែនបម្រើតែដឹកសពទេ គឺធ្វើការរត់ឡើងចុះទូទៅ រថយន្តនេះបាន ទទួលអំណោយកាដូពីលោកឧកញ៉ា លី រតនា និងលោកជំទាវជូនប្រជាជនខ្មែរដែលត្រូវរថយន្តពេទ្យអស់លោកកៀបយក លុយ គេដឹកសពយកលុយគិតគីឡូដូចរថ យន្តតាក់ស៊ីទាំងគេមានសាច់ញាតិស្លាប់ហើយអត់លុយមិនដឹកសពគ្នាទៅផ្ទះវិញនោះ ។

ម្យ៉ាងវិញទៀតលោកក៏ដឹងថាយើងធ្វើការដើម្បីសង្គមក៏ធ្វើការជាមួយពេទ្យនានាដើម្បីសង្គ្រោះមនុស្សទាន់ពេលវេលាដែរ និយាយទៅបើថាដូចអ្នករួមការងារជាមួយគ្នា បើលោកមិនចង់ធ្វើបាបABCយ៉ាង ម៉េចទៅវិញទៅ? លោកគួរប្រាប់ABCមក ថា រថយន្តនេះមិនអាចធ្វើអ៊ីចឹងបានទេ។ មកបំពេញបែបបទឲ្យត្រឹមត្រូវទៅដើម្បីឲ្យ ត្រឹមត្រូវ ហើយចាប់ដៃគ្នាធ្វើការដើម្បីបម្រើប្រជាជន តែនេះលោកចាប់យកទៅទាំងមិនមានជូនដំណឹងផង? សូម្បីលិខិតព្រមានជូនដំណឹងមួយក៏គ្មានហ្នឹងគេហៅថាធ្វើ បាបអត់ទេ?

យើងប៉ះឆ្នាំងបាយអ្នកខ្លះមែនទេដែលដឹកសាកសពមិនយកលុយ? ព្រោះABCចេញមុខដឹកសាកសពមិនយកលុយដែលធ្វើឲ្យអ្នកខ្លះបាត់៣០០ទៅ៤០០ដុល្លារ?ដឹកស្ត្រីមានផ្ទៃពោះដែលត្រូវការរថយន្ត ពេទ្យបន្ទាន់មិនមានពេទ្យទៅនោះ? គ្រាន់តែដឹកសម្ភារទំនិញរបស់ខ្លួនខ្លះបើខុសក៏ប្រាប់គ្នាមក មិនមែនមនុស្សមិនស្គាល់គ្នា ឯណាទាន?

លោកខឹងABCមែនទេដែលយើង និយាយត្រង់ពីរឿងមិនល្អរបស់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យមួយចំនួន? ព្រមទាំង រឿងប្តឹងពេទ្យដាក់គុកផងនោះថ្មីៗដោយសារធ្វើឲ្យគេរលូតកូន? ខឹងមែនទេ? ដែល យើងផ្សាយរឿងច្រើនទៀតរបស់គ្រូពេទ្យមិនមានវិជ្ជាជីវៈ និងសីលធម៌ចំពោះប្រជាជនដែលប្រជាជនគេទូរស័ព្ទមកប្តឹង?

អស់លោកចាំតែចាប់កំហុសតែមិន មើលកំហុសរបស់ខ្លួន អស់លោកអើយ ល្មមខ្លះហើយបើABCបើកដៃឲ្យអ្នកស្តាប់ទូរស័ព្ទចូល មិនដឹងថាមានប្រជាជនប៉ុន្មាននាក់ទេដែលគេរិះគន់សេវាពេទ្យលោក សូមដឹងផងទៅដែរធ្វើនេះគឺដើម្បីឲ្យមានការកែប្រែខ្លះចំពោះចន្លោះប្រហោងរបស់ខ្លួន មិនមែនចង់ចងសត្រូវជាមួយលោកទេ ABCសុំត្រឹមធ្វើនាទីជាអ្នកដឹកជញ្ជូនជនក្រីក្រដែលត្រូវបុគ្គលរបស់លោកមួយចំនួន កេងចំណេញពីពួកគាត់។ ចាំតនៅវិទ្យុបន្ត ហើយចាំABCបើកដៃឲ្យប្រជាជនទូរស័ព្ទចូលវិញថា តើគេថាឲ្យលោកយ៉ាងណាខ្លះ ចំពោះសេវាកូនចៅតាមពេទ្យមួយចំនួនរបស់ លោកដែលកំពុងបម្រើប្រជាជន?៕ ហេង សូរិយា

ses (1)


ចែករំលែក៖