ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធ ហៅក្លើមកផឹកស៊ីក្នុងរោងចាំចម្ការរួចនាំគ្នាចាប់​រំលោភបូក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ពិតជារឿងដែលមិនគួរ ឲ្យជឿ​ ដោយប្តីបានបបួលក្លើ និងជាអ្នករស់ នៅជិតខាងមកផឹកសីុរហូតដល់ស្រវឹង រៀងៗខ្លួន ហើយក៏នាំគ្នាចាប់ប្រពន្ធរបស់ខ្លួន រំលោភ។ ដោយសារតែភាពឃោរឃៅ និង អត់ទ្រាំមិនបាន ប្រពន្ធក៏៏បានប្តឹងសមត្ថកិច្ច នគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅចាត់ ការតាមផ្លូវច្បាប់ ។

ករណីខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង១និង១៥នាទីរសៀលថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្រែអូរ បងធា ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃំុអូររៃ ស្រុកថាឡាបរិវា៉ត់ ខេត្តស្ទឹងត្រែង ហើយជន សង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីសាកសួរ ។

បើតាមមន្រ្តីនគរបាលស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ជនសង្ស័យជាប្តីនិងក្លើនោះ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងដើម្បីបន្តនីតិវិធី ។

លោក ដួង សីុថា នាយការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនបុរសជាប្តីឈ្មោះ​គង់ សំ​ អាយុ៦៧ឆ្នាំ​ រីឯក្លើរបស់ជនសង្ស័យ ឈ្មោះ ឈាន សាន អាយុ៦៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ-ឃំុកើតហេតុខាងលើ។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យ ទាំង២នាក់ខាងលើនេះសមត្ថកិច្ចបានចាប់ ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ ស្រ្តីរងគ្រោះ វ.ហ អាយុ៥៤ឆ្នាំ ជាកសិករ និងជាប្រពន្ធជនសង្ស័យឈ្មោះ គង់ សំ ។

នាយការិយាល័យរូបនេះបានបន្តថា មុនពេលកើតហេតុជនសង្ស័យជាប្តីបាន អង្គុយផឹកសីុជាមួយនឹងប្រពន្ធ ពេលនោះ ក្លើរបស់គេដែលរស់នៅផ្ទះជិតខាងនឹងគ្នា ក៏បានកាន់សម្លមួយចានមកចូលរួមផឹកសីុ ជាមួយដែរ ។ នៅពេលផឹកស្រវឹងស្រឿងៗ ហើយស្រ្តីរងគ្រោះដែលសង្ស័យស្រវឹងដែរ នោះជនសង្ស័យជាប្តីក៏បានចាប់រួមរ័កដោយ មិនមានការអៀនខ្មាសឡើយ។ បន្ទាប់ពីជន សង្ស័យជាប្តីរួមរ័កហើយនោះក្លើក៏បានសុំ រួមរ័កម្តងហើយប្តីក៏បានអនុញ្ញាត ព្រោះគិត ថាពេលដែលខ្លួនចេញទៅធ្វើការងារនៅក្រៅឆ្ងាយ៤-១០ថៃ្ងមកផ្ទះម្តងមានចិត្ត ប្រចណ្ឌប្រពន្ធជាមួយនឹងអ្នកផ្សេងទៀត ក៏បើកដៃឲ្យក្លើធើ្វអ្វីៗតាមចិត្ត ។

នាយការិយាល័យ ដួង សីុថា បានដក ស្រង់ចម្លើយជនសង្ស័យជាប្តីមកបញ្ជាក់ថា រូបគេ (ប្តី) រួមរ័កជាមួយប្រពន្ធបានម្តង គត់ រីឯក្លើបានចំនួន២ដងជាបន្តបន្ទាប់ ។ លោកបានបន្ថែមថា ជនសង្ស័យជាប្តី និង ប្រពន្ធខាងលើនេះពួកគេមិនសូវនៅផ្ទះជាប់​ លាប់នោះទេ តែងតែទៅរកសីុមុខរបររៀងៗ ខ្លួនទើបយូរៗជួបគ្នាម្តង ហើយពេលជួបគ្នា ប្តីប្រពន្ធមួយគូនេះតែងមានកម្មវិធីផឹកសីុ។

ករណីខាងលើនេះ ជនសង្ស័យទាំង២ នាក់សមត្ថកិច្ចបាននិងកំពុងកសាងសំណំុ រឿងបញ្ជូនទៅថ្នាក់លើដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ មាស សុផាត

ses

ses (2)


ចែករំលែក៖