ភ្នំពេញ ៖ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងដែលហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរយៈពេលខ្លីនៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកហើយ។
នៅពេលនេះ ក្រុមការងារក្រមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកាយភក់ និងលាងសម្អាតផ្លូវដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ។ ទន្ទឹមនឹងនេះ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន កំពុងបន្តអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីសម្រួល និងបញ្ជាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ ៕
ដោយ ៖ សិលា