ខេត្តមណ្ឌលគិរី៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី ។
កម្មវិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី អនុប្រធានរណសិរ្ស និងជាឧបរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ អគ្គលេខាធិការរណសិរ្ស និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ,លោក ហ៊ឺ បាវី អនុប្រធានរណសិរ្ស និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ,លោក ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន ,លោក ថង សាវុន ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាខេត្ត និងជាអភិបាលខេត្តមណ្ឌលគិរី លោក ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ និងសមាជិក សមាជិកាជាច្រើនរូបដែល ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា