ព័ត៌មានទាន់ហេតុការណ៍៖

របួសកជើងរបស់ប្រធានក្រុមកាំភ្លើងធំ Odegaard អាចនឹងខកខានបង្ហាញខ្លួនយូរ

ចែករំលែក៖

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta និយាយថា ប្រធានក្រុម Martin Odegaard បានរងរបួសកជើងធ្ងន់ធ្ងរអាចនឹងខកខានការបង្ហាញខ្លួននៅលើទីលានរយៈពេលយូរ។

ខ្សែបម្រើរូបនេះបានរងរបួសអំឡុងពេលការប្រកួតដណ្តើមជើងឯក Nations League របស់ន័រវេសប៉ះជាមួយអូទ្រីសកាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញាកន្លងទៅ។

Odegaard បានដួលដោយការឈឺចាប់បន្ទាប់ពីបានឈឺកជើងខាងឆ្វេងរបស់គាត់បន្ទាប់ពីការបង្កកំហុសដោយ Christoph Baumgartner នៅពាក់កណ្ដាលតង់ទី២។

ខ្សែបម្រើរូបនេះបានត្រឡប់ទៅ Arsenal វិញសម្រាប់ការស្កែន MRI ហើយខកខានការទទួលជ័យជម្នះ ១-០ របស់ក្រុមរបស់គាត់ពេលប៉ះ Tottenham ក្នុងការប្រកួត North London Derby កាលពីថ្ងៃអាទិត្យ។

លោក Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយមុនពេលក្រុមរបស់គាត់ប្រកួតជាមួយក្រុម Atalanta ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃព្រហស្បតិ៍ថា “ការស្កេនបានបង្ហាញពីការខូចខាតមួយចំនួននៅជុំវិញសរសៃចងនៅកជើង ដូច្នេះយើងនឹងនឹកគាត់។ វាជារឿងសំខាន់ណាស់ ដូច្នេះយើងនឹងបាត់បង់គាត់មួយរយៈ”។

លោក Arteta បានបន្ថែមថា “គាត់ជាប្រធានក្រុមរបស់យើង គាត់គឺជាកីឡាករដ៏ធំបំផុត និងល្អបំផុតនៅក្នុងក្រុមរបស់យើង។ អត្តសញ្ញាណរបស់យើងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងរបៀបដែលគាត់លេង និងអាកប្បកិរិយា។ វាគឺជាការសាកល្បងដ៏ធំមួយសម្រាប់ក្រុមដើម្បីមើលថា តើយើងអាចបង្ហាញមុខខុសគ្នាយ៉ាងណា”។

របួសរបស់ Odegaard មានន័យថា កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងខកខានការធ្វើដំណើរទៅកាន់ប្រទេសអុីតាលី និងការទៅលេងរបស់ក្រុមចំណាត់ថ្នាក់លេខ២របស់គាត់ទៅកាន់ក្រុមកំពូលតារាង Manchester City ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖