ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខនារីMiss Planet Cambodiaរូបនេះ ឡេីង បញ្ចេញមតិ សង្ស័យ ភ័យខ្លាំង រហូតរងការ រិះគន់វែកញ៉ែក ពេញបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ ៖ នៅមុននេះ មានការចាប់ អារម្មណ៍ និងភ្ញាក់ផ្អេីល ក្រោយពី វីដេអូខ្លីមួយរបស់បេក្ខនារី ប្រលងMiss Planet Cambodia 2024ត្រូវបានគេកាត់យកបង្ហោះ ពេញ បណ្តាញសង្គមទាំង TikTok និងហ្វេសប៊ុក ហេីយត្រូវមតិជាច្រេីននាំគ្នាវែកញ៉ែក ខណ: អ្នកខ្លះ បានសម្តែងក្តី អាណិត ដោយបានលេីកឡេីងថា អាចមកពីភ័យពេក ទេីបគាត់ និយាយមិនសូវបានល្អបែបនេះ ខ្លះទៀតនិយាយថា មិនសមទាល់តែសោះចរិកនិយាយ គឺគ្មានសមត្ថភាពតែម្តង។  

បេក្ខនារីរូបនេះមានឈ្មោះ Ny Lyla បានឈានចូលដល់វគ្គ Top 10 នៃកម្មវិធីMiss Planet Camboida 2024ហេីយនាងត្រូវឡេីង បញ្ចេញ យោបល់ដោយ បេក្ខនារីរូបនេះ បាន ជ្រេីសរេីស ប្រធានបទ ពាក់ព័ន្ធ នឹង ទេសចរណ៍ សង្ស័យ អាចមក ពីអារម្មណ៍ ភ័យខ្លាំងពេក នាងបានឆ្លេីយ ទាំងញ័រមាត់ និយាយ ខុសពាក្យ តែយ៉ាងណាក៏ដោយ នាងក៏បាន បញ្ចាប់ការឆ្លើយ បានយ៉ាងល្អផងដែរ ដែលត្រូវបាន ទស្សនិកជន ដែលទស្សនាផ្ទាល់បានស្រែកហ៊ោរជាការផ្តល់កម្លាំងចិត្តទៅកាន់រូបនាងផងដែរ គ្រាន់តែការនិយាយខ្វះការពិចារណា គឺក្នុងលំដាប់ចាប់ឆាយ (អសមត្ថភព) …. ដែលទទួលយកមិនបាន ! នេះជាការលើកឡើងពីមហាជន បន្ទាប់ពីមើល នឹងស្តាប់លើប្រព័ន្ធហ្វេសប៊ុក និង TikTok ។ 

បេក្ខនារីNy Lylaក៏បានឈានដល់ចូលចំណោម Top 5 ផងដែរនៃ កម្មវិធីMiss Planat Cambodia  ឆ្នាំ2024  ដែលម្ចាស់មកុដ គឺបានទៅលេី បេក្ខនារី ដេត ស្រីនាឌ។

យ៉ាងណាមិញជុំវិញមតិវែកញែក លាយឡំការរិះគន់មួយចំនួនទៅកាន់ បេក្ខនារី Top 5 Ny lyla យ៉ាងណាក្តី ក៏មាន ក្រុមអ្នកគាំទ្រវិស័យ បវរកញ្ញា   បានការលេីកទឹកចិត្ត ទៅកាន់រូបនាង ព្រោះជាកម្មវិធី ប្រលង រឿងភ័យមួយនេះ គ្មានអ្នកណា ម្នាក់អាចហាមបាននោះឡេីយ គ្រាន់តែសោកស្តាយចំពោះពាក្យពេចន៍គាត់និយាយ គ្មានជាលក្ខណៈមូលធនមនុស្ស ៕

ដោយ ៖ សិលា


ចែករំលែក៖